មន្រ្តីកូរ៉េអះអាងថា “ប្រជាជនកូរ៉េស្រលាញ់ប្រទេសកម្ពុជា”

ដោយៈ ម៉ាល័យ

    ភ្នំពេញៈ លោកKIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េបានថ្លែងថា “ប្រជាជនកូរ៉េស្រលាញ់ប្រទេសកម្ពុជា”។

លោកបានថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជំនួបជាមួយលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះភាគីកូរ៉េ បានរាយការណ៍ពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម និងផ្សព្វផ្សា​យគោលដៅសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េមកបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការរៀបចំឱ្យមានសកម្មភាពទេសចរណ៍វប្បធម៌សំខាន់ៗ ដែលមានលក្ខណៈជាក់ស្តែង និងប្លែករវាងកម្ពុជា-កូរ៉េផងដែរ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អគ្គលេខាធិការ និងប្រជាជនកូរ៉េដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ដែលបន្សល់ទុកនូវសមិទ្ធិផលប្រកបដោយផ្លែផ្កា និងជាក់ស្តែង ទឹកចិត្តស្រលាញ់ប្រទេសកម្ពុជាយ៉ាងជ្រាលជ្រៅរបស់លោក និងក្រុមគ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here