ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូប្រមាណ ៧០០នាក់ ទទួលបានការបណ្ដុះបណ្ដាលស្តីពី សុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធពីមន្រ្តីជំនាញ ក.ប.ប.។
វគ្គបណ្តុះបណ្តាលនេះ មានការចួលរូមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន៧៩០នាក់ បានទទួលការបណ្ដុះបណ្ដាលចំណេះដឹង ផ្នែកសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កិច្ចការហាឡាល និងកម្មវិធីទទួលពាក្យបណ្ដឹង (Complaint App) ពីមន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្ដរមានជ័យ កំពង់ធំ និងមណ្ឌលគិរី។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងសាខាក.ប.ប. មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាណិជ្ជកម្មខេត្ត ទាំងបីខាងលើ។ ក្នុងឱកាសនោះ មន្រ្តីជំនាញបានចែកជូនខិត្តប័ណ្ណផ្សព្វផ្សាយស្ដីពី សុវត្ថិភាពម្ហូបអាហារជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រមាណជិត៤០០សន្លឹកផងដែរ៕