Cyclo Day និងRomdoul Charityនឹងរៀបចំកម្មវិធី សម្បុរសធ៌មរួមគ្នា

    ភ្នំពេញៈ គម្រោងទិវាស៊ីក្លូ-Cyclo Day និង Romdoul Charity Foundation (RCF) នឹងរៀបចំកម្មវិធីរត់សប្បុរសធម៍មួយដែលមានឈ្មោះថា Sprint for Spin Fun Run។

កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីជួយដល់កម្មវិធីលើកកម្ពស់ ការរស់នៅរបស់អ្នកធាក់ស៊ីក្លូ នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីរត់សប្បុរសធម៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះនឹងធ្វើឡើងនៅទីធ្លា The Elysee កោះពេជ្រ ពីម៉ោង៥:៤៥ព្រឹក ដល់ម៉ោង៨:៤៥ព្រឹក ដោយរំពឹងថា នឹងមានអ្នកចូលរួមរត់ប្រហែល៥០០នាក់។

យុវជន មាស សុបញ្ញា ដែលជាអ្នកតំណាងគណៈកម្មការរៀបចំកម្មវិធីរត់សប្បុរសធម៍ Sprint for Spin Fun Run បានបញ្ជាក់ថា កម្មវិធីនេះបានផ្តួចផ្តើមរៀបចំឡើង ដោយគម្រោងទិវាស៊ីក្លូ និងRomdoul Charity Foundation ដើម្បីរៃអង្គាសថវិកា សម្រាប់ផ្តល់ជូនអ្នកធាក់ស៊ីក្លូ តាមរយៈកិច្ចសហការជាមួយសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដោយសមា​គម នឹងបង្កើតជាកម្មវិធីផ្តល់សាច់ប្រាក់ និងបញ្រ្ជាបការយល់ដឹងពីការរស់នៅស្អាត និងបរិស្ថានស្អាតដល់អ្នកប្រកបមុខរបរធាក់ស៊ីក្លូ។

មិនតែប៉ុណ្ណោះយុវជនសុបញ្ញា ក៏បានអំពាវនាវផងដែរដល់សាធារណៈជនគ្រប់រូប ពិសេសយុវជនឲ្យចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ ដើម្បីចូលរួមយ៉ាងសកម្មក្នុងកិច្ចការជួយសហគមន៍។

សប្បុរសជនដែលចូលរួម មិនត្រឹមតែអាចជួយដល់សហគមន៍អ្នកធាក់ស៊ីក្លូ និងបង្កើតទម្លាប់រត់ហាត់ប្រាណតែប៉ុណ្ណោះទេ ថែមទាំងទទួលបានមេដាយអនុស្សាវរីយ៍ ស្លាកសម្គាល់ខ្លួន និងអាហារសម្រន់ជាច្រើន រួមទាំងមានឱកាសឈ្នះនូវរង្វាន់ផ្សេងៗទៀតពីដៃគូឧបត្ថម្ភនៃកម្មវិធីផងដែរ។

សាធារណៈជនអាចចុះឈ្មោះចូលរួមរត់កំសាន្តនៅក្នុងកម្មវិធីសប្បុរសធម៍នេះ តាមរយៈលីងនេះ https://forms.gle/M5mhDZe9XL223AA96 ឬក៏តាមរយៈការស្កេន QR code ក្នុងខិត្តប័ណ្ណដែលភ្ជាប់ជាមួយអត្ថបទនេះ៕

   ដោយៈ ម៉ាលីនណា

LEAVE A REPLY

Please enter your comment!
Please enter your name here