រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចួលរូមជាវាគ្មិនបង្ហាញពីគោលនយោបាយផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម

ដោយៈ ចំណាន

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពីការបង្ហាញអំពីគោលនយោបាយ នៃភាពទាក់ទាញផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មនៃវេទិកាធុរកិច្ចបារាំងកម្ពុជា។

កិច្ចពិភាក្សានេះមានវត្តមាន ចូលរួមដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប និងសម្របសម្រួលដោយ លោក Blaise KILAIN សហប្រធានសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រមទាំងមានវត្តមានចូលរួមដោយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកាធុរកិច្ចបារាំងកម្ពុជាមានការចូលរួពីតំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើនដូចជា ក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្ទីក ដឹកជញ្ជូន កសិកម្ម និកសិចំណីអាហារ ជាដើម

វេទិកាធុរកិច្ចនេះ នឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំ​-កម្ពុជា និងជាឱកាសពិសេសមួសម្រា​​ប់ក្រុមហ៊ុន អ្នប្រកវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្ម​​ណ៍អំពីការអភិវឌ្ឍសេដ្ឋ​​កិច្ច ក្នុងការស្វែងយល់ពីវិស័យ សក្តានុពលជាច្រើរបស់កម្ពុជាជាពិសេសសម្រាប់ពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងបារាំង និងកម្ពុជាផដែរ​​

LEAVE A REPLY

Please enter your comment!
Please enter your name here