ក្រុមមន្រ្តីព្យាយាមរកអំណះអំណាងបញ្ជាក់ពីកំណើនសេដ្ឋកិច្ច ខណៈប្រជាពលរដ្ឋភាគច្រើនមិនជឿ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាយាមរកអំណះអំណាង ដើម្បីបង្ហាញពីកំណើនសេដ្ឋកិច្ច ស្របពេលប្រជាពលរដ្ឋភាគច្រើនរិះគន់លើការព្យាករណ៍នានា។

ការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជា កាលពីដើមឆ្នាំបានអះអាងថា សេដ្ឋកិច្ចកម្ពុជាកំពុងមានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤ ជាមួយអត្រាកំណើនដែលរំពឹងទុក ៦ ភាគរយ ដូចដែលបានរាយការណ៍ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយមនេះ ត្រូវបានសន្មថាបានមកពីការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចពិភពលោក និងស្ថេរភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស្របតាមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា

ក្រសួងសេដ្ឋកិច្ចរំពឹងថានឹងមានកំណើនជាបន្តបន្ទាប់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ ជាមួយអត្រាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦,៣ភាគរយសម្រាប់ឆ្នាំ២០២៥ និងជាមធ្យម៦,៦ភាគរយសម្រាប់ឆ្នាំ២០២៦២០២៧។

ទោះបីជាមានសូចនាករសេដ្ឋកិច្ចវិជ្ជមានទាំងនេះក៏ដោយ ក៏ប្រជាជនកម្ពុជាជាច្រើនសម្តែងការមិនពេញចិត្តចំពោះជីវភារស់នៅរបស់ពួកគេពីកំណើនលើតួលេខផលិតផលក្នុងស្រុកសរុប ឬ(...) ដែលកំពុងរីកចម្រើននេះ។

លោកផាន់ ផល្លា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ ក្នុងវេទិកាមួយកាលពីសប្តាហ៍មុនថា ឆ្នាំ២០២៣ ជាលើកដំបូងដែលផលិតផលមិនមែនផលិតផលកាត់ដេរមានការនាំចេញច្រើន 

លោកបានឱ្យដឹងថា ផសសត្រូវបានបែងចែកជាពីរប្រភេទ គឺការគណនាជាក់ស្ដែងដែលផ្ដោតលើផសស ឆ្នាំកន្លងទៅ ជាអ្វីដែលវិទ្យាស្ថានស្ថិតិពឹងផ្អែកលើតួលេខជាក់ស្ដែង និងការព្យាករណ៍អត្រាកំណើនផសស ដែល​​ត្រូវបានធ្វើឡើងដោយការពិនិត្យមើលលើសេដ្ឋកិច្ចសកល។

លោកបញ្ជាក់ថាសេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកលើប្រទេសណាខ្លះសម្រាប់ការនាំចេញ ដូចជា សហគមអឺរ៉ុប អាមេរិក និងនាំចូលពីចិនច្រើន”​

ឧទាហរណ៍ បើសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបមានភាពប្រសើរវាមានន័យថា ការប្រើប្រាស់ និងការបញ្ជាទិញទំនិញពីកម្ពុជាមានការកើនឡើងដែរ 

ឆ្លើយតបនឹងការត្អូញត្អែរពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋនិងរិះគន់ការអះអាងអំពីកំណើនសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់៦ភាគរយ លោក ផាន់ ផល្លា បានឱ្យដឹងថា បើការព្យាករណ៍ឃើញកំណើនសេដ្ឋកិច្ចកើនឡើងវិជ្ជមាន វាមានន័យថា សកម្មភាពសេដ្ឋកិច្ចល្អប្រសើរ។ 

លោកបញ្ជាក់បន្ដថា ការកើនឡើងផសស ក្នុងរង្វង់៥ ឬ៦ភាគរយនេះ កើតឡើងពីវិស័យមួយចំនួនគឺសកម្មភាពនៃការផលិតមានការកើនឡើង។ ដូច្នេះ ប្រជាពលរដ្ឋមានការងារច្រើនជាងមុន។ ដូចគ្នាដែរ បើប្រទេសមួយគ្មានសកម្មភាពសេដ្ឋកិច្ច ការងារ និងចំណូលក៏ថយ 

លោកបានបញ្ជាក់ថា​ ​ចំពោះស្ថានភាពបច្ចុប្បន្ននេះ មិនមែនបងប្អូនទាំងអស់គ្នាជួបការលំបាកនោះទេ។ ឧទាហរណ៍ វិស័យធនាគារជាវិស័យមួយដែលមានចំណូលខ្លាំងក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះក៏ជួបការលំបាកផងដែឬ។ 

លោកទទួលស្គាល់ថា វិស័យមួយចំនួនទៀតជួបការលំបាដូចជា វិស័យទេសចរណ៍ ត្រូវបានបំផ្លាញដោយវិបត្ដិកូវីដ ១៩ ដែលធ្លាក់ពីជាង៥លាននាក់មកត្រឹមតែប៉ុន្មានម៉ឺននាក់។ ក្រោយវិបត្ដិកូវីដ១៩ កំណើនភ្ញៀវទេសចរបានកើនឡើងយឺតៗដែលនៅឆ្ងាយពីតួលេខមុនវិបត្ដិជំងឺរាតត្បាតសកល 

លោកបានបន្ថែមថានៅក្នុងវិស័យមួយចំនួនទៀត រួមទាំង ឧស្សាហកម្មហើយស្ថានភាពបច្ចុប្បន្ននេះទោះបីជាយើងមានកំណើនសេដ្ឋកិច្ចក៏វាមិនទាន់ដូចមុនកូវីដ១៩ទេ។ អ៊ីចឹង និយាពីចំណូល ពួកគាត់មាន តែមិនច្រើនដូចមុនទេ។

ទោះបីជាមានកំណើនផលិតផលក្នុងស្រុកសរុប (ផសស) ក៏ដោយ ក៏ទស្សនវិស័យសេដ្ឋកិច្ចនៅតែមិនប្រាកដប្រជាខ្ពស់ ដោយសារទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ ដែលបន្តជួបវិបត្តិជាច្រើន និងរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ភាពមិនប្រាកដប្រជាទាំងនេះបង្កឱ្យមានហានិភ័យដែលអាចជំរុញ ឬរារាំងដល់គន្លងរីកចម្រើន ​​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា

ជាមួយគ្នានេះ លោក អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា កំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ និងឆ្នាំ២០២៥ ភាគច្រើនបានមកពីពាណិជ្ជកម្មមិនមែនឧស្សាហកម្មកាត់ដេរដូចជា ការនាំចេញសូឡា កង់ សម្បកកង់រថយន្ដ ហើយឆ្នាំ២០២៤ នេះ វិស័យកាត់ដេរបានងើបឡើងវិញខ្លះពីការធ្លាក់ចុះនៅឆ្នាំ២០២៣។

លោកបានឱ្យដឹងថាការធ្លាក់ចុះនៃវិស័យកាត់ដេរប៉ះពាល់ខ្លាំងដែរដល់ប្រជាពលរដ្ឋទូទៅ ដោយសារកម្មករមិនសូវមានប្រាក់ចំណាយដែលជះឥទ្ធិពលដល់ការលក់រាយ។

លោកអ៊ុង លុយណាបានបន្ដថា ចំពោះការនាំចូលរថយន្ដឡាន វាមានការធ្លាក់ចុះខ្លាំងមែនទែន ដោយសារ​ ​មិនសូវឃើប្រើប្រាស់ឡានប្រណីត តែជាប្រភេទឡានធម្មតាវិញ។

លោកបញ្ជាក់ថាកម្ពុជាបន្ដជំរុញស្វែងរកចលករវិស័យផ្សេងៗដែលជួយបង្កើនសេដ្ឋកិច្ចបន្ថែមពីលើវិស័យកាត់ដេរ។ ដើម្បីតាមដាន និងទ្រទ្រង់ក្នុងការស្វែងរកវិស័យអាទិភាពដទៃទៀត រាជរដ្ឋាភិបាលត្រូវលះបង់ច្រើន រួមទាំង ការលើកលែងពន្ធ ពន្ធដារជាដើម​”

លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ បានឱ្យដឹងថា  ការគណនាកម្រិតផសស ត្រូវធ្វើឡើងតាមស្ដង់ដារបស់អង្គការសហប្រជាជាតិដោយផ្អែកលើផលិតកម្មរបស់ខេត្ដនីមួយៗ

LEAVE A REPLY

Please enter your comment!
Please enter your name here