តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជិត១ភាគរយ ក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ខណៈបណ្តាអ្នកវិនិយោគបានបង្ហាញក្តីបារម្ភចំពោះការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសអុីរ៉ង់ និងការធ្លាក់ចុះនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦១សេន ឬ០,៩ភាគរយ ដល់៦៨,០៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0007 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៦០សេន ឬ០,៩៤ភាគរយដល់៦៤,២៧ដុល្លារក្នុងមួយបារ៉ែល ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក​បាន​ដាក់ចេញ​ទណ្ឌកម្ម​ថ្មី​ដែល​កំណត់​គោលដៅ​លើការនាំចេញឧស្ម័ន​ប្រេង​រាវ​របស់​អុីរ៉ង់ និង​បណ្តាញ​សាជីវកម្មរបស់មហាសេដ្ឋី​​ប្រេងឆៅអុីរ៉ង់លោក Seyed Asadoollah Emamjomeh ៕

LEAVE A REPLY

Please enter your comment!
Please enter your name here