ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជិត១ភាគរយ ក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ខណៈបណ្តាអ្នកវិនិយោគបានបង្ហាញក្តីបារម្ភចំពោះការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសអុីរ៉ង់ និងការធ្លាក់ចុះនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦១សេន ឬ០,៩ភាគរយ ដល់៦៨,០៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0007 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៦០សេន ឬ០,៩៤ភាគរយដល់៦៤,២៧ដុល្លារក្នុងមួយបារ៉ែល ។
សហរដ្ឋអាមេរិកបានដាក់ចេញទណ្ឌកម្មថ្មីដែលកំណត់គោលដៅលើការនាំចេញឧស្ម័នប្រេងរាវរបស់អុីរ៉ង់ និងបណ្តាញសាជីវកម្មរបស់មហាសេដ្ឋីប្រេងឆៅអុីរ៉ង់លោក Seyed Asadoollah Emamjomeh ៕