ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបានទិញប្រេងឆៅត្រឡប់ចូលទៅក្នុងផលបត្ររបស់ពួកគេវិញ បន្ទាប់ពីតម្លៃប្រេងឆៅបានដាំក្បាលចុះកាលពីថ្ងៃច័ន្ទម្សិលមិញ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៥១សេន ឬ០,៨ភាគរយ ដល់៦៦,៧៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0045 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៥១សេនដូចគ្នាដល់៦៣,៥៩ដុល្លារក្នុងមួយបារ៉ែល។
ទោះបីជាយ៉ាងណាក្តី ការព្រួយបារម្ភអំពីការដំឡើងពន្ធគយ និងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបន្តគំរាមកំហែងដល់តម្រូវការ និងតម្លៃប្រេងឥន្ធនៈនាពេលអនាគត៕