តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងតិចតួចនៅថ្ងៃព្រហស្បតិ៍នេះ

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ចុះ២ភាគរយកាលពីថ្ងៃពុធ ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងការចរចាលើកម្មវិធីនុយក្លេអ៊ែររវាងអាមេរិក និងប្រទេសអុីរ៉ង់។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦សេន ឬ០,០៩% ដល់៦៦,១៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0038 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៧សេន ឬ០,១១% ដល់៦២,៣៤ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅបានធ្លាក់ចុះ២ភាគរយគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីកាសែត Reuters បានរាយការណ៍ថា សមាជិកមួយចំនួនរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) គ្រោងនឹងស្នើឱ្យអង្គការនេះបង្កើនការផលិតប្រេងឆៅនៅខែឧសភា និងខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here