ដោយ៖ សាវុធ
ភ្នំពេញៈ សម្រាប់ពាណិជ្ជករ និយោជិក និយោជកនៃក្រុមហ៊ុន ស្ថាប័ន និងសហគ្រាសគ្រប់ធន់គ្រប់ប្រភេទ ការយល់ដឹងអំពីផ្នែកច្បាប់ពាណិជ្ជកម្ម និងច្បាប់ពន្ធដារនៃប្រទេសដែលពួកគេកំពុងធ្វើជំនួញ ឬបម្រើការងារគឺមានសារសំខាន់ខ្លាំងណាស់។
ច្បាប់ពាណិជ្ជកម្មបានផ្ដល់អត្ថប្រយោជន៍ និងចំណេះដឹងយ៉ាងច្រើនដូចជា៖ ប្រព័ន្ធច្បាប់សំខាន់ៗ ដែលទាក់ទងទៅនឹងពាណិជ្ជករ និងការវិនិយោគ ប្រភេទផ្សេងៗនៃក្រុមហ៊ុននីមួយៗនៅប្រទេសកម្ពុជា ច្បាប់ការងារ និងការចុះកិច្ចសន្យាការងារ។ ការចុះបញ្ជីពាណិជ្ជកម្ម របៀបនៃការបង្កើតអាជីវកម្ម ឬពាណិជ្ជកម្ម ការរៀបចំក្រុមហ៊ុន ការគ្រប់គ្រងក្រុមហ៊ុន មូលធន និងហិរញ្ញវត្ថុផ្សេងៗ របៀបដោះស្រាយជម្លោះរវាគភាគីផ្សេងៗ និងការសងបំណុលផ្សេងៗនៅពេល ក្រុមហ៊ុនរងវិបត្តិផ្សេងៗ ច្បាប់ទាក់ទងទៅនឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មជាដើម។
តាមរយៈការរៀបរាប់នូវអត្ថប្រយោជន៍ និងចំណេះដឹងខាងលើ សបញ្ជាក់អោយឃើញថា វាជាចំណេះដឹងមួយដែលពាណិជ្ជករ និយោជិក និយោជក គួរគប្បីសិក្សាស្វែងយល់អោយបានច្បាស់ ដើម្បីបញ្ជៀសនូវហានិភ័យមួយចំនួន ដូចជា បញ្ហាជម្លោះរវាងម្ចាស់ហ៊ុន និងម្ចាស់ហ៊ុន និយោជក និងនិយោជិក ព្រមទាំងបញ្ហាទាក់ទងទៅនឹងដៃគូប្រកួតប្រជែង និងបញ្ហាអាជីវកម្មផ្សេង៕