តម្លៃផ្ទះនៅទីក្រុងហុងកុងធ្លាក់ចុះសន្សឹមៗអស់រយៈ ពេល២ខែជាប់ៗគ្នា

ដោយ: គង់ លាងហួរ

ហុងកុង: តម្លៃផ្ទះនៅទីក្រុងហុងកុង បានធ្លាក់ចុះ០,៥% ក្នុងខែមិថុនា បើធៀបនឹងខែឧសភា ដែលជាការថយចុះរយៈពេល២ខែជាប់ៗគ្នា ដោយសារការរំពឹងទុក នៃការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ និងការស្រុតចុះនៃទំនុកចិត្តអ្នកប្រើប្រាស់ ទៅលើទស្សនវិស័យសេដ្ឋកិច្ចរបស់ទីក្រុងនេះ។

លោក Martin Wong ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាសម្រាប់ Greater China ប្រចាំនៅក្រុមហ៊ុន Knight Frank បានលើកឡើងថា “អត្រាកម្ចីទិញផ្ទះអាចបន្តកើនឡើង នៅក្នុងឆមាសទីពីរ ដែលជះផលប៉ះពាល់ ទៅដល់អ្នកទិញផ្ទះដ៏មានសក្តានុពល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Martin Wong ក៏បានកត់សម្គាល់ផងដែរថា “អាផាតម៉ិនថ្មីៗមួយចំនួនធំ ដែលបានវាយលុកចូលទៅកាន់ទីផ្សារ នឹងបន្តធ្វើឱ្យតម្លៃផ្ទះស្ថិតនៅក្រោមសម្ពាធ”។

ការ​ធ្លាក់​ចុះ​ចំពោះតម្លៃ​ផ្ទះ ​នៅ​ខែ​ឧសភា​ត្រូវ​បាន​គេកែ​សម្រួល​ឱ្យចុះ​មក​នៅត្រឹម០,៩ភាគរយ ​ពី០,៧ភាគរយ។  ប៉ុន្តែសម្រាប់រយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះវិញ តម្លៃផ្ទះបានកើនឡើង៤,៣ភាគរយ បន្ទាប់ពីដាំក្បាលចុះ១៥ភាគរយក្នុងឆ្នាំ២០២២។

ធនាគារធំៗនៅក្នុងទីក្រុងហុងកុង  ត្រូវបានគេរំពឹងទុកថា នឹងដំឡើងអត្រាការប្រាក់កម្ចី ដ៏ល្អបំផុតរបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក។

នៅខែកក្កដានេះ ធនាគារកណ្តាល de facto  បានបង្កើនកម្រិតកំណត់របស់ខ្លួន ទៅលើអនុបាតកម្ចីធៀបទៅនឹងតម្លៃ (LTV) រហូតដល់៦០ភាគរយ ទៅ៧០ភាគរយ សម្រាប់អចលនទ្រព្យទាំងឡាយណា ដែលមានតម្លៃរហូតដល់៣០លានដុល្លារហុងកុង (ប្រហែល៣,៨លានដុល្លារអាមេរិក) ក្នុងគោលបំណងជួយដល់អ្នកទិញ ដែលមានសក្តានុពលខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here