ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុនមូលបត្រនានា កំពុងជួបការលំបាកក្នុងការគ្រប់គ្រងការកើនឡើងនៃបំណុលអាក្រក់ ស្របពេលមានការកើនឡើងនូវភាពចលាចលផ្នែកហិរញ្ញវត្ថុ ដោយសារការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យរបស់កូរ៉េខាងត្បូង។
យោងតាមទិន្នន័យពីសេវា ត្រួតពិនិត្យហិរញ្ញវត្ថុបានឱ្យដឹងថា ប្រាក់កម្ចីមិនដំណើរការ មានតម្លៃជាង៣ពាន់ពាន់លានវ៉ុន (ប្រហែល២,៣ពាន់លានដុល្លារ) គិតត្រឹមចុងខែមីនា ដែលនេះបង្ហាញសញ្ញាពីការកើនឡើងប្រហែល១៣,៧ភាគរយ ក្នុងរយៈពេល៣ខែ។
បញ្ហាបណ្តាលមកពីដំណើរការធ្លាក់ចុះ នៃអាជីវកម្មផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអចលនទ្រព្យរបស់ពួកគេ សម្រាប់ឆ្នាំ២០២២ នៅពេលដែលសេដ្ឋកិច្ចពិភពលោក បានឈានចូលដល់វដ្តនៃការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លា។
ទោះបីជាយ៉ាងនេះក្តី មិនមានការដំឡើងអត្រាការប្រាក់ខ្លាំងបន្ថែមទៀតត្រូវបានរំពឹងទុកនោះទេ ប៉ុន្តែឈ្មួញកណ្តាលកំពុងរក្សាការប្រុងប្រយ័ត្នរបស់ពួកគេ ក្នុងការដោះស្រាយជាមួយ នឹងផលវិបាក និងការគ្រប់គ្រងហានិភ័យ។
ភាគរយនៃប្រាក់កម្ចីដែលហួសកាលកំណត់ (The deployment rate) ក្នុងចំណោមការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអចលនទ្រព្យរបស់ឈ្មួញកណ្តាល បានកើនឡើងដល់១៥,៨៨ភាគរយ នៅចុងត្រីមាសទីមួយ ពោលគឺកើនឡើង៥,៥ភាគរយធៀបនឹងត្រីមាសមុន។
ការដាំក្បាលចុះជារួម នៅក្នុងទីផ្សារភាគហ៊ុនក្នុងស្រុក ក៏បានជះផលមិនល្អ ទៅលើទស្សនវិស័យប្រាក់ចំណូលផងដែរ។ ទីផ្សារភាគហ៊ុន បានបង្ហាញពីសញ្ញានៃការងើបឡើងវិញ រហូតដល់ដើមឆ្នាំនេះ។ ប៉ុន្តែមិនយូរប៉ុន្មាន វាបានប្រឈមមុខនឹងបញ្ហា បន្ទាប់ពីផ្ទុះរឿងអា ស្រូវជាច្រើន ពាក់ព័ន្ធនឹងល្បិចនៅទីផ្សារភាគហ៊ុន(Stock manipulation)៕







