ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនផ្ទះដែលមិនទាន់លក់ចេញ (Unsold home) របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះបន្តិចកាលពីខែមេសា ខណៈដែលក្រុមហ៊ុនសាងសង់ក្នុងស្រុក បានបដិសេធពីការសាងសង់ផ្ទះថ្មី ស្របពេលទីផ្សារលំនៅដ្ឋានកំពុងធ្លាក់ចុះ។
យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងថា ចំនួនផ្ទះដែលមិនទាន់បានលក់មានចំនួន៧១.៣៦៥យូនីត នៅចុងខែមេសា ពោលគឺធ្លាក់ចុះ១ភាគរយ បើគិតធៀបនឹងខែមីនាមុននេះ។
ផ្ទះដែលមិនទាន់បានលក់របស់ប្រទេសនេះ បានចាប់ផ្តើមកើនឡើងពីប្រហែល១៤.០០០យូនីត នៅចុងឆ្នាំ២០២១ ដោយសារការចំណាយលើការខ្ចីប្រាក់ហក់ឡើងខ្ពស់ ប៉ុន្តែចំនួនថ្មីៗនេះបានធ្លាក់ចុះពី៧៥.៤៣៨យូនីត ក្នុងខែកុម្ភៈមកត្រឹម៧២.១០៤យូនីត នៅក្នុងខែមីនា និងបានធ្លាក់មកនៅត្រឹម៧១.៣៦៥យូនីត ក្នុងខែមេសា ចំពេលមានការថយចុះនៃការផ្គត់ផ្គង់ផ្ទះថ្មីៗបន្ថែម។
ធនាគារកណ្តាលកូរ៉េ បានរក្សាទុកអត្រាការប្រាក់គោលរបស់ខ្លួនដោយមិនផ្លាស់ប្តូរ នៅត្រឹម៣,៥ភាគរយជាលើកទី៣ ក្នុងខែឧសភានេះ។ ចំនួនផ្ទះដែលមិនទាន់បានលក់ នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ទីប្រជុំជនជុំវិញរបស់រដ្ឋធានីនេះ បានកើនឡើង៥,២ភាគរយដល់១១.៦០៩យូនីតនៅចុងខែមេសា។
ចំណែក ចំនួនផ្ទះដែលមិនទាន់បានលក់ នៅក្នុងតំបន់ផ្សេងទៀតបានថយចុះ២,២ភាគរយ ដល់៥៩.៧៥៦យូនីត នៅក្នុងខែមេសាដដែល។ សម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំនេះ ចំនួនលិខិតសុំអនុញ្ញាតសាងសង់លំនៅដ្ឋាន មានចំនួន១២៣.៣៧១ ធ្លាក់ចុះ២៣,៣ភាគរយ ចំនួនផ្ទះលក់មិនទាន់ចេញនៅប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះបន្តិច ខណៈការផ្គត់ផ្គង់ថ្មីមានការកាត់បន្ថយ
ចំណែក ចំនួនផ្ទះដែលមិនទាន់បានលក់នៅក្នុងតំបន់ផ្សេងទៀតបានថយចុះ២,២ភាគរយដល់៥៩.៧៥៦យូនីត នៅក្នុងខែមេសាដដែល។ សម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំនេះ ចំនួនលិខិតសុំអនុញ្ញាតសាងសង់លំនៅដ្ឋានមានចំនួន១២៣.៣៧១ ធ្លាក់ចុះ២៣,៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕