សិង្ហបុរីគាំទ្រដល់គម្រោងបង្កើតរដ្ឋធានីថ្មីNusantara តម្លៃ៣៤ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ី

ដោយៈ សុខុម

អន្តរជាតិ: ប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា បានសន្យាជួយគាំទ្រ ដល់គម្រោងបង្កើតរដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី ក្រោមទុន វិនិយោគ៣២ពាន់លានដុល្លារអាមេរិក នៅលើកោះ Borneo។

ការសន្យានេះធ្វើឡើងនៅពេលមេដឹកនាំ នៃប្រទេសទាំងពីរបានចូលរួមធ្វើជាអធិបតី ក្នុងពិធីចុះកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរួមគ្នាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko widodo បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបរបស់លោកទាំងពីរ ក្នុងការិយាល័យរដ្ឋាភិបាលសិង្ហបុរី Istana ថា ភាគីទាំងពីរបានយល់ព្រមសហការគ្នា នៅក្នុង “ការចែករំលែកចំណេះដឹង” និង “ការកសាងសមត្ថភាព” សម្រាប់រដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូនេស៊ី នៅពេលការសាងសង់ចាប់ផ្តើម។

ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ រដ្ឋធានីថ្មី Nusantara ដែលមានភូមិសាស្ត្រស្ថិតនៅលើកោះ Borneo ភាគខាងកើតនឹងក្លាយទៅជាមជ្ឈមណ្ឌលនយោបាយ នៃប្រទេសឥណ្ឌូនេស៊ី នៅដំណាច់ឆ្នាំ២០២៤ ជំនួសរដ្ឋធានីហ្សាការតា ដែលមានការកកស្ទះខ្លាំង និងមានប្រជាជនកកកុញក្នុងចំ​នួន១០លាននាក់។

បន្ទាប់ពីការពន្យារពេល ដោយសារវិបត្តិកូវីដ-១៩ រដ្ឋាភិបាលឥណ្ឌូនេស៊ី ឆ្នាំនេះបានពន្លឿនផែនការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយនៅលើទីតាំងកោះ Borneo។

សំដៅដល់កិច្ចព្រមព្រៀងធំៗ៣ ដែលសិង្ហបុរី និងឥណ្ឌូនេស៊ី បានចុះកាលពីឆ្នាំមុន លោក Lee Hsien Loong លើកឡើងថា ប្រទេសទាំងពីរក៏បាន “បោះជំហានយ៉ាងធំឆ្ពោះទៅរកការដោះស្រា​យបញ្ហាដែលអូសចំនួន៣” ផងដែរ។

កិច្ចព្រមព្រៀងទាំងនោះ រួមមាន ការគ្រប់គ្រងលំហរអាកាស កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងការធ្វើបត្យាប័ន ហើយបានបញ្ចប់ជម្លោះជាច្រើនឆ្នាំជុំវិញបញ្ហានានា ដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here