ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងថា វិស័យសាងសង់កប៉ាល់របស់ប្រទេសចិន បានបន្តនាំមុខគេនៅទូទាំងពិភពលោក នៅដំណាច់ឆ្នាំ២០២២ ជាមួយនឹងចំណែកទីផ្សារដ៏ធំបំផុតទាក់ទងនឹងទិន្នផល និងការបញ្ជាទិញ។
ទិន្នផលផលិតកប៉ាល់របស់ប្រទេសចិនបានកើនឡើងរហូតដល់៣៧,៨៦លានតោន (dwt) កាលពីឆ្នាំ២០២២ ដែលស្មើនឹង៤៧,៣ភាគរយនៃបរិមាណសរុបរបស់ពិភពលោក ។ នេះបើយោងតាមសមាគមចិននៃឧស្សាហកម្មសាងសង់នាវាជាតិ។
ការបញ្ជាទិញថ្មី ដែលជាសូចនាករសំខាន់មួយទៀតនៃឧស្សាហកម្មផលិតកប៉ាល់ មានចំនួន៤៥,៥២លានតោន(dwt) នៅក្នុងឆ្នាំ២០២២ ជាមួយនឹងចំណែកទីផ្សារពិភពលោកចំនួន៥៥,២ភាគរយ។
ការបញ្ជាទិញរបស់វិស័យនេះមានចំនួនសរុប១០៥,៥៧លានតោន(dwt) ពោលគឺកើនឡើង១០,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកាន់កាប់៤៩ភាគរយនៃចំណែកទីផ្សាររបស់ពិភពលោក។
សមាគមខាងលើនេះបានបន្ថែមថា ទន្ទឹមនឹងនោះ សហគ្រាសផលិតកប៉ាល់របស់ប្រទេសចិនចំនួន៦ បានជាប់ចំណាត់ថ្នាក់កំពូលទាំង១០របស់ពិភពលោក ដោយទាក់ទងទៅនឹងសូចនាករទាំង៣ខាងលើ៕