ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ធនាគារពាណិជ្ជ ឈីហ្វ(ខេមបូឌា) ម.ក តំណាងដោយ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ និងក្រុមហ៊ុនហ្សីលាននាម ឯ.ក តំណាងដោយលោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាដៃគូយុទ្ធសាស្ត្រស្ដីពី កម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល “Chief Easy”។
Chief Easy ជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល (កម្មវិធីកម្ចីខ្នាតតូចតាមទូរស័ព្ទដៃ) របស់ធនាគារឈីហ្វ។ អតិថិជនអាចធ្វើការស្នើសុំប្រាក់កម្ចីរហូតដល់១០០០ដុល្លារគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយពុំមានទ្រព្យធានា ហើយនៅពេលឆាប់ៗខាងមុខនេះកម្មវិធីChief Easy នឹងតំឡើងទំហំកម្ចីរហូតដល់៥,០០០ដុល្លារ។
យោងតាម អនុស្សារណៈយោគយល់គ្នានេះ បុគ្គលិកក្រុមហ៊ុន ហ្សីលាននាមឯ.ក ច្រើនជាង១៥០០នាក់ នឹងទទួលបានការផ្តល់នូវលក្ខខណ្ឌពិសេស ក្នុងការស្នើឥណទានតាមរយៈ Chief Easy របស់ធនាគារឈីហ្វ។
ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាការបើកផ្លូវដល់ស្ថាប័នទាំងពីរ ក្នុងការសហការលើសេវាកម្មផ្សេងៗទៀតនាពេលខាមុខផងដែរ៕