ដោយ: លាងហួរ
អន្តរជាតិ: យោងតាមធនាគារកណ្តាលអឺរ៉ុប(ECB) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូថា សេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ អាចនឹងធ្លាក់ចុះ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២នេះ និងត្រីមាសទី១នៃឆ្នាំក្រោយ ដោយសារតែតម្លៃថាមពលហក់ឡើងខ្ពស់។
ធនាគារECB បានព្យាករណ៍ថាផលិតផលក្នុងស្រុកសរុប នឹងកើនឡើង០,៥ភាគរយក្នុងឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះពីការព្យាករណ៍កំណើន០,៩ភាគរយកាលពីលើកមុន។
ECB ក៏បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ចំនួន៤លើក ដោយសង្ឃឹមថា ការចំណាយលើការខ្ចីប្រាក់ខ្ពស់ នឹងអាចទប់ស្កាត់អត្រាអតិផរណាដែលកំពុងហក់ឡើងបាន។ ចំណែកធនាគារកណ្តាលរបស់តំបន់ចាយប្រាក់អឺរ៉ូ ដែលមានប្រទេសចំនួន១៩ បានដំឡើងអត្រាប្រាក់បញ្ញើរបស់ខ្លួនរហូតដល់២ភាគរយដូចដែលបានរំពឹងទុក ។
ECB បានដំឡើងអត្រាការប្រាក់ចំនួន២,៥ភាគរយ ចាប់តាំងពីខែក ក្កដា ដែលនេះជាល្បឿនដ៏លឿនបំផុត នៃការរឹតបន្តឹងរូបិយវត្ថុក្នុងកំណត់ត្រា ដើម្បីទប់ទល់នឹងអត្រាអតិផរណា ដែលបានហក់ឡើងខ្លាំង ដោយបណ្តាលមកពីការកើនឡើងតម្លៃអាហារ ថាមពល និងតម្លៃសេវាកម្ម។
តាមរយៈសេចក្តីថ្លែងការណ៍ របស់ធនាគារកណ្តាលអឺរុប(ECB)បានឱ្យដឹងថា ដោយផ្អែកលើការប្រែប្រួលយ៉ាងខ្លាំង ចំពោះទស្សនវិស័យអតិផរណា ធនាគារនេះនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត។
ជំហានបន្ទាប់របស់ធនាគារ ក្នុងការរឹតបន្តឹងគោលនយោបាយ នឹងកាត់បន្ថយនូវមូលបត្របំណុល ចំនួន៥ពាន់ពាន់លានអឺរ៉ូរបស់ខ្លួន ដែលបានទិញនៅពេលធនាគារនេះ បាននឹងកំពុងព្យាយាម ដើម្បីជំរុញសកម្ម ភាពសេដ្ឋកិច្ច៕