ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន ខេមបូ ត្រាស់ ម.ក។
ពិធីចុះហត្ថលេខានេះ បានប្រារពធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ខេមបូ ត្រាស់ ម.ក។
កម្មវិធីចុះ MOU នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
MOU នេះមានគោលបំណង លើកកម្ពស់ការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីជំនាញនៃ ន.ម.ក. និងសិក្សាអំពីលទ្ធភាពអភិវឌ្ឍតំបន់ សាកល្បងប ច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់ធុរកិច្ចក្នុងវិស័យមូលបត្រ៕