សុខុម
ភ្នំពេញ: យោងតាមរបាយការណ៍ផ្លូវការមួយបានបង្ហាញកាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ថា កម្ពុជា រកចំណូលបានសរុបចំនួន៥៤៤,១លានដុល្លារអាមេរិក ពីការនាំចេញជ័រកៅស៊ូស្ងួត និងអង្ករក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២។
របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូបង្ហាញថា កម្ពុជា បាននាំចេញជ័រកៅស៊ូស្ងួតចំនួន១៩៤.០១៤តោនអំឡុងខែមករា ដល់ខែសីហា ឆ្នាំនេះ ដោយសម្រេចបានកំណើន១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលបញ្ជាក់ថា កម្ពុជា រកប្រាក់ចំណូលបានចំនួន៣០១,៣លានដុល្លារអាមេរិក ពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ដោយធ្លាក់ចុះ៦,៤%។
ឯកឧត្ដម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានលើកឡើងក្នុងរបាយការណ៍នេះថា “ជ័រកៅស៊ូស្ងួតក្នុងមួយតោនមានតម្លៃជាមធ្យម១.៥៥៣ដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ពោលគឺធ្លាក់ចុះប្រហែល១១៩ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។
ជាមួយគ្នានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និយាយថា កម្ពុជា បាននាំចេញអង្ករសរុបចំនួន៣៨៩.០០០តោនទៅកាន់៥៦ប្រទេស និងតំបន់ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ដោយសម្រេចបានកំណើន១៣,២%។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កម្ពុជា រកចំណូលបាន២៤២,៨លានដុល្លារអាមេរិក ពីការនាំចេញអង្ករពីខែមករា ដល់ខែសីហា ឆ្នាំនេះ។
ដូចយើងបានដឹងហើយថា កៅស៊ូ និងស្រូវគឺជាដំណាំដ៏មានសក្ដានុពលដែលផ្ដល់ប្រាក់ចំណូលខ្ពស់របស់កម្ពុជា៕ Xinhua៕