រដ្ឋាភិបាលកំណត់ដើមទុនអប្បរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូនៅកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយស្ដីពីការកំណត់ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលអនុក្រឹត្យនេះដែរ ធ្វើឡើងតាមសំណើររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា ។

យោងតាមអនុក្រឹត្យចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុន សែន៣ជំពូកនិង៩មាត្រា ក្នុងនោះយើងនឹងលើកយកនូវចំណុចគោលៗមកជម្រាបជូន ដូចតទៅ ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើមទុនអប្បរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ  ដែលស្ថិតនៅក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានចាប់ពី៨០០ពាន់លានរៀលឡើងទៅឬប្រមាណ២០០លានដុល្លារអាមេរិក  ហើយដើមទុនអប្បរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលមិនស្ថិតនៅក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានចាប់ពី៤០០ពាន់លានរៀលឡើងទៅ ឬប្រមាណ១០០លានដុល្លារអាមេរិក ។

ដើមទុនអប្បរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូដែលមានអាជ្ញាបណ្ណមុនច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចូលជាធរមានត្រូវកំណត់ជា៥ដំណាក់កាល ដូចតទៅ៖

ដំណាក់កាលទី១ ៖ នៅឆ្នាំទី១ ត្រូវមានដើមទុនចាប់ពី៥០ពាន់លានរៀលឬប្រមាណ១២,៥លានដុល្លារអាមេរិកឡើងទៅ

ដំណាក់កាលទី២ ៖ នៅឆ្នាំទី៤ ត្រូវមានដើមទុនចាប់ពី១០០ពាន់លានរៀលឡើងទៅ ឬប្រមាណ២៥លានដុល្លារអាមេរិក

ដំណាក់កាលទី៣៖ នៅឆ្នាំទី៧ ត្រូវមានដើមទុនចាប់ពី២០០ពាន់លានរៀលឬប្រមាណ ៥០លានដុល្លារអាមេរិកឡើងទៅ

ដំណាក់កាលទី៤៖ នៅឆ្នាំទី១១ ត្រូវមានដើមទុនចាប់ពី ៣០០ពាន់លានរៀលឬប្រមាណ ៧៥លានដុល្លារអាមេរិកឡើងទៅ

ដំណាក់កាលទី៥៖ នៅឆ្នាំទី១៥ ត្រូវមានដើមទុនចាប់ពី៤០០ពាន់លានរៀលឬប្រមាណ១០០លានដុល្លារអាមេរិកឡើងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here