ដោយ៖ កុសមា
ថៃ៖ អាជ្ញាធរទេសចរណ៍ថៃគ្រោងបង្កើតក្រុមហ៊ុន digital ឯកជនមួយ ដើម្បីគាំទ្រដល់ការផ្លាស់ប្ដូរ ប្រពន្ធ័ឌីជីថលរបស់ប្រទេស ក្នុងរយៈពេល៦ ខែខាងមុខនេះ។ បេសកកម្មសំខាន់សំរាប់ក្រុមហ៊ុននេះ គឺដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថល សម្រាប់វិស័យទេសចរ ក្នុងការបង្កើតទិន្នន័យធំមួយសំរាប់ឧស្សាហកម្ម និង បើកអោយដំណើរការនិមិត្តសញ្ញាឧបករណ៍ប្រើប្រាស់ TAT coin or non-fugible tokens (NFTs) ដែលមិនអាចប្រើប្រាស់ក្នុងការដួញដូរបាន។ នេះបើតាមការចុះផ្សាយរបស់ការិយាល័យព័ត៌មានជាតិថៃ កាលពីម្សិលមិញ។
ដោយមានគោលដៅក្នុងការបង្កើតឱ្យបាននូវទឹកប្រាក់ ២,៤ ទ្រីលានបាត ពីអ្នកធ្វើដំណើរដែលចំណាយខ្ពស់ ក្នុងឆ្នាំ២០២៣ លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា អាជ្ញាធរត្រូវបានកំណត់ចំណែកហ៊ុនត្រឹមតែ៤០% ប៉ុណ្ណោះ ដូចនេះមិនអាចរាប់បញ្ចូលជាសហគ្រាសរបស់រដ្ឋបានឡើយ។ ទន្ទឹមនឹងនេះចំណែកហ៊ុន 40% ផ្សេងទៀតរបស់ម្ចាស់កម្មសិទ្ធត្រូវកាន់កាប់ដោយដៃគូយុទ្ធសាស្ត្រក្នុងវិស័យឌីជីថល និងចំណែកហ៊ុន 20% ទៀត ត្រូវចែករំលែកដោយសមាគមទេសចរណ៍សំខាន់ៗ ផ្សេងទៀត។
អភិបាលរបស់ TAT បាននិយាយបន្ថែមថា ដោយសារជាក្រុមហ៊ុនឯកជន ដូច្នេះអាចជួលអ្នកជំនាញការ ដោយផ្តល់ប្រាក់ខែនិងប្រាក់លើកទឹកចិត្តខ្ពស់ ដែលជាប្រយោជន៍សម្រាប់វិស័យទេសចរណ៍ឌីជីថល។
យោងតាមលោក Yuthasak Supasorn រហូតមកដល់ពេលនេះ ក្រុមហ៊ុនទ្រព្យសម្បត្តិឌីជីថល ដែលមានដូចជា BitKub និង Zipmex បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តាក់ទុន ក្នុងគម្រោងមួយនេះ។ លោកបាននិយាយថា គំរូរបស់ក្រុមហ៊ុនមួយនេះ មានរចនាសម្ព័ន្ធប្រហាក់ប្រហែលគ្នាទៅនឹងក្រុមហ៊ុន Thailand Longstay ដែលផ្តល់ឯកសិទ្ធដល់ភ្ញៀវដែលស្នាក់នៅយូរ៕







