ដោយៈម៉ាលីនណា
ភ្នំពេញៈ “អ្វីដែលធ្វើអោយអ្នកក្លាយជាអ្នកមាន គឺជាអ្វីដែលអ្នកដឹង មិនមែនអ្វីដែលអ្នកមាននោះទេ”។
តើអ្នកធ្លាប់បានលឺទេថា អ្នកខ្លះប្រាថ្នាចង់មានលុយមួយលានដុល្លារ? ហើយគេក៏មានមែន តើធ្លាប់លឺទេ? ឯអ្នកខ្លះទៀតប្រាថ្នាឈ្នះឆ្នោត ហើយគេក៏ឈ្នះមែន តើធ្លាប់លឺទេ?។
តាមពិតទៅនៅក្នុងពិភពលោកយើងនេះ ពេញទៅដោយមនុស្សដែលធ្លាប់រកលុយបានមួយលានដុល្លារ ឬក៏ឈ្នះឆ្នោត ហើយក៏បាត់បង់លុយហ្នឹងអស់ទៅវិញ។ ពួកគេមិនបានក្លាយជាអ្នកមានក្នុងរយៈយូរទេ តើមកពីហេតុអ្វី? ព្រោះតែពួកគេយល់ច្រឡំពីលុយ និងមូលដ្ធានគ្រិះដែលធ្វើអោយគេក្លាយជាអ្នកមានក្នុងគ្រាដំបូង។
បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិជាលក្ខណៈប្រពៃណី មិនអាចធ្វើអោយអ្នកក្លាយជាអ្នកមាននោះទេ ហើយក៏មិនអាចធ្វើអោយលុយរបស់អ្នកមានសុវត្តិភាពនោះទេ។
យុគសម័យសេដ្ឋកិច្ចទាំង៤នៃមនុស្សជាតិ
១ នៅក្នុងយុគប្រមាញ់ (បរបាញ់)
មនុស្សគឺពឹងផ្អែកលើធម្មជាតិ មនុស្សបានក្លាយជាអ្នក ប្រមាញ់ និងអ្នកនេសាទ ព្រមទាំងទៅកន្លែង ដែលអាចប្រមាញ់បានល្អហើយមានបន្លែ ផ្លែឈើច្រើន។ មនុស្សក្នុងសម័យនេះត្រូវតែចេះពីរបៀបបរបាញ់ និងនេសាទ មិនអញ្ចឹងទេនិងគឺត្រូវស្លាប់។ហើយមនុស្សបានរស់បែបជាកុលសម្ព័ន្ធ។មនុស្សក្នុងសម័យនោះគឺសុទ្ធតែជាអ្នកក្រ។
២ នៅក្នុងយុគកសិកម្ម
សម័យកសិកម្មបានមើលឃើញ ការកើនឡើងនៃឋានៈមនុស្សផ្សេងៗគ្នា ដោយសារតែការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីធ្វើការដាំដុះ អ្នកទាំងឡាយណាដែលជាម្ចាស់កម្មសិទ្ធិដីធ្លីបានក្លាយជាសេដ្ធី ឯអ្នកគ្មានគឺជាកសិករ។
សេដ្ធីបានជិះសេះ ខណៈពេលដែលកសិករដើរថ្មើជើង សេដ្ឋកិច្ចសង្គមមានពីរក្រុមគឺ អ្នកមាននិងអ្នកក្រ។
៣ នៅក្នុងយុគឧស្សាហកម្ម
នៅក្នុងទសវត្សរ៍ឆ្នាំ1800 មនុស្សចាប់ផ្តើមបង្កើតរោងចក្រឡើង ហើយក៏មានការរុករក ផលិត ដូចជា ប្រេង ទង់ដែក សំណប៉ាហាំង និងកៅស៊ូ-ល-។
ក្នុងអំឡុងពេលនេះ តម្លៃអចលនទ្រព្យបានផ្លាស់ប្តូរ កាន់តែមានតម្លៃ ដែលធ្វើអោយមានការផុសឡើងវណ្ណៈបី គឺ អ្នកមាន វណ្ណៈកណ្តាល និងអ្នកក្រ។
៤ យុគព័ត៌មាន
បច្ចុប្បន្ននេះ យើងកំពុងរស់នៅក្នុងសម័យពត៍មាន ដោយប្រើប្រាស់បច្ចេកវិទ្យា ហើយអាចប្រើប្រាស់របស់ ដែលមិនសូវមានតម្លៃអោយទៅជាមានតម្លៃបាន។ នេះមានន័យថា តម្លៃនៃការក្លាយជាអ្នកមានបានធ្លាក់ចុះ។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ដែលនរណាៗ ក៏អាចបង្កើតទ្រព្យសម្បត្តិ ហើយជាហេតុក្នុងការបែងចែកមនុស្សជាបួនក្រុម ក្រុមអ្នកក្រីក្រ ក្រុមអ្នកថ្នាក់កណ្តាល ក្រុមអ្នកមាន និងក្រុមអ្នកមានស្តុកស្តម្ភ។
ទោះបីជាយើងរស់នៅក្នុងយុគព័ត៌មាន តែមិនមែនជាពត៌មានទេដែលធ្វើឱ្យអ្នកមាននោះ។
ភាពខុសគ្នារវាងព័ត៌មាននិងចំណេះដឹង
បច្ចុប្បន្ននេះ ពត៏មានគឺយើងទទូលបានពត៏មានគ្រប់ទីកន្លែង ទាំងនៅផ្ទៈ សាលារៀន ទីសាធារណៈ ផ្សារ-ល-មិនថាយើងជាអ្នកក្រ ឬអ្នកក្រនោះទេ ព្រោះយើងអាចប្រើប្រាស់អ៊ីនធឺណែតបាន។
ពត៏មានគឺសុទ្ធតែមានគុណតម្លៃ ប៉ុន្តែវាមិនមានគុណតម្លៃ ដូចចំណេះដឹងនោះទេ ព្រោះថាចំណេះដឹងផ្តល់ឱ្យអ្នកំ នូវសមត្ថភាពក្នុងការត្រងព័ត៌មាន មិនសំខាន់ចេញដើម្បីស្វែងរកព័ត៌មានសំខាន់។
-ចំណេះដឹងផ្តល់ឱ្យអ្នកនូវអំណាចដើម្បីធ្វើសកម្មភាពលើព័ត៌មាន។
-ចំណេះដឹងគឺជាអ្វីដែលធ្វើឱ្យអ្នកក្លាយជាអ្នកមាន មិនមែនព័ត៌មានទេ។
ចំណេះដឹងធ្វើឱ្យក្លាយជាអ្នកមាន
ប្រេងគឺមានតម្លៃ មនុស្សជាច្រើន ចូលចិត្តទិញប្រេងក្នុងចំនួនច្រើន។ ប៉ុន្តែការមានប្រេងច្រើននឹងមិនធ្វើឱ្យអ្នកក្លាយជាអ្នកមានទេ។
ឧទាហរណ៍ៈប្រេងឆៅមានតម្លៃតិចតួច តែបើចម្រាញ់ហើយទើបមានតម្លៃខ្ពស់។ ការចម្រាញ់ប្រេងនេះ មានដំណើរការស្មុគស្មាញមួយ ដែលតម្រូវឱ្យមានទាំងផ្នែកវិទ្យាសាស្រ្ត និងទាំងឧបករណ៍ ដូចនេះវាពិតត្រូវការចំណេះដឹង ក្នុងការចម្រាញ់ប្រេង ដើម្បីច្នៃជាប្រេងឥន្ធនៈ ហើយប្រេងឥន្ធនៈនេះពិតជាមានតម្លៃខ្ពស់ អញ្ចឹងទើបធ្វើឱ្យអ្នកក្លាយជាអ្នកមាន។
សព្វថ្ងៃនេះវាមិនមានភាពខុសគ្នាទេ នៅក្នុងយុគសម័យព័ត៌មានវិទ្យានេះ អ្នកគួរតែអាចមានពត៏មានទាំងអស់ នៅក្នុងពិភពលោកយើងនេះ ប៉ុន្តែបើគ្មានចំណេះដឹងនោះទេ អ្នកនៅតែក្រ។
ឧបករណ៍ Zuckerberg អ្នកបង្កើត Facebook មានជោគជ័យបែបនេះ គឺដោយសារគាត់មានចំណេះដឹងអំពីអ្វី ដែលត្រូវធ្វើជាមួយព័ត៌មាន និងចំណេះដឹងអំពីរបៀបបង្កើតបច្ចេកវិទ្យាដើម្បីប្រើប្រាស់ព័ត៌មាន។
ចំណេះដឹងរបស់លោក Mark Zuckerberg អំពីបច្ចេកវិទ្យាអ៊ីនធឺណិតបានជួយឱ្យគាត់បង្កើតហ្វេសប៊ុក។
គាត់ក៏ដឹងពីរបៀបបង្កើតក្រុមការងារ និងស្វែងរកមនុស្សឆ្លាតជាងគាត់ ដើម្បីធ្វើឱ្យ Facebook កាន់តែធំឡើងនិងល្អប្រសើរ។ ទីបំផុតគាត់មានចំណេះដឹងថាព័ត៌មាន ទាំងនេះគឹមានតម្លៃសម្រាប់លក់។ ហ្វេសប៊ុកពូកែប្រមូលព័ត៌មានរបស់អ្នក និងកែច្នៃវាលក់ឱ្យអ្នកផ្សាយពាណិជ្ជកម្ម ដែលមានគោលដៅផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដើម្បីរកលុយចេញពីអ្នក។
មិនមែនជាព័ត៌មានដែលធ្វើឱ្យ Mark Zuckerberg ក្លាយជាអ្នកមាននោះ។ វាជាសមត្ថភាពរបស់គាត់ ក្នុងការដំណើរការ និងប្រើប្រាស់អនុភាពវាម្តងទៀត វានោះជាចំណេះដឹង ហើយចំណេះដឹងនេះដែលបានមកពីការអប់រំ។
យើងរស់នៅក្នុងយុគសម័យ ដែលសម្បូរទ្រព្យសម្បត្តិ ដែលអាចមានចំពោះ មនុស្សគ្រប់គ្នារួមទាំងអ្នក។ ប៉ុន្តែអ្នកត្រូវតែមានការអប់រំផ្នែកហិរញ្ញវត្ថុ ដើម្បីអាចដំណើរការនិងប្រើប្រាស់វាបាន។ សព្វថ្ងៃចំណេះដឹងធ្វើឱ្យយើងមាន ហើយបើយើងខ្វះចំណេះដឹងនោះនឹងធ្វើអោយយើងក្លាយជាមនុស្សក្រីក្រ៕