ដោយគង់ ម៉ាលីន
ភ្នំពេញៈ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយចំណេះដឹងដែលមកពីផ្នែកធំៗចំនួន។ ប្រសិនបើអ្នកចង់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុពូកែ ចូរសិក្សាផ្នែកទាំង៤នេះ។
១ គណនេយ្យ (Accounting)
គណនេយ្យ ជាការចេះដឹងផ្នែកហិរញ្ញវត្ថុ ដោយវាជាមូលដ្ធានគ្រឹះ ក្នុងការយល់ផ្នែកហិរញ្ញវត្ថុរបស់អ្នក។ គណនេយ្យ វាមិនត្រឹមតែជាផ្នែកដំបូង ដែលត្រូវយល់ដឹងទាក់ទងនឹងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាក៏ជាចំណុចសំខាន់ផងដែរ ព្រោះបើមិនចេះគណនេយ្យទេ នោះអ្នកនឹងជួបការពិបាកខ្លាំង។
២ ការវិនិយោគ (Investing)
ការវិនិយោគគឺជាវិធីសាស្ត្រនៃការយកលុយ ទៅបង្កើតលុយ។ នៅពេលដែលអ្នកយល់ដឹង ឬក៏ទទួលបានបទសោធច្រើនលើផ្នែកនេះហើយ នោះអ្នកនឹងរកឃើញវិធីសាស្ត្រ ក្នុងការយកលុយទៅបង្កើតជាលុយ បានដោយងាយស្រួល បើទោះបីជាជំហានដំបូងទទួលបានប្រាក់កម្រៃតិចក្ដី ប៉ុន្តែវាក៏ជាការចាប់ផ្ដើមដ៏ល្អផងដែរ។
៣ ការយល់ដឹងអំពីទីផ្សារ (Understanding markets)
ការយល់ដឹងអំពីទីផ្សារ គឺជាវិធីសាស្ត្រក្នុងការផ្គត់ផ្គង និងតម្រូវការ។ អ្នកត្រូវការដឹងទិដ្ធភាពនៃការឡើងចុះរបស់ទីផ្សារ ដើម្បីជួយអ្នកក្នុងការវិនិយោគ ឱ្យទទួលបានជោគជ័យ។
៤ ច្បាប់ (Law)
មនុស្សដែលយល់ដឹងអំពីគុណប្រយោជន៍របស់ពន្ធ និងការការពារ ដែលត្រូវបានផ្ដល់ឱ្យដោយច្បាប់សាជីវកម្ម អាចមានបានលឿនជាងនរណាម្នាក់ ដែលគ្រាន់តែជាបុគ្គលិកគេ ឬក៏ជាម្ចាស់សហគ្រាសខ្នាត់តូច។
វាដូចជាការខុសប្លែកគ្នារវាងមនុស្សដែលដើរ និងមនុស្សដែលហោះចឹងដែរ។ ភាពខុសគ្នាយ៉ាងខ្លាំង នៅពេលដែលឈានឆ្ពោះទៅកាន់ទ្រព្យសម្បត្តិដ៏មហាសាល៕