ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ប្រជាជនកម្ពុជាត្រូវបានគេមើលឃើញថា មានភាពរសរវើក ដោយវ័យរបស់ពូកគេភាគច្រើនក្មេង និងពោរពេញដោយថាមពល ដែលធ្វើឲ្យប្រទេសនេះមានភាពលេចធ្លោក្នុងតំបន់អាស៊ាន។
តោះទៅមើលទន្នន័យត្រូសៗពីភាពលេចធ្លោរបស់ប្រទេសកម្ពុជា ដែលកំពុងមានឧត្តមភាពលើសេដ្ឋកិច្ចបែបឌីឌីថល។
ចំណុចទី១ ព្រះរាជាណាចក្រកម្ពុជា មានប្រជាជនវ័យក្មេងមានចំនួនច្រើនជាងគេបំផុតមួយនៅក្នុងតំបន់ ដោយចំនួនប្រជាជនកម្ពុជាមានប្រមាណ១៦លាននាក់ ក្នុងនោះអាយុជាមធ្យម២៥ឆ្នាំ។
ចំណុចទី២ វិស័យសេវាកម្មហិរញ្ញវត្ថុ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយប័ណ្ណឥណពន្ធចំនួន ២,៦៥ លានប័ណ្ណនៅឆ្នាំ ២០១៩ ដែលតួលេខនេះបានកើនឡើងទ្វេដងក្នុងរយៈពេល៥ឆ្នាំ។
ចំណុចទី៣ អត្រាប្រើប្រាស់ទូរសព្ទ័ចល័តខ្ពស់ ប្រទេសកម្ពុជាមានអត្រាប្រើប្រាស់ទូរស័ព្ទចល័តខ្ពស់បំផុតមួយនៅលើពិភពលោក ដែលមានចំនួន២០,៨លានស៊ីមកាត ឬស្មើនឹង១២៤% នៃចំនួនប្រជាជនសរុប។
ចំណុច៤ អត្រាប្រើប្រាស់ស្មាតហ្វូនខ្ពស់ ទូរស័ព្ទស្មាតហ្វូនមានចំនួន ១០,៧ លានគ្រឿងត្រូវបានភ្ជាប់អ៊ីនធើណិត។ អត្រាទិន្នន័យមានតម្លៃថោកបំផុតមួយនៅក្នុងតំបន់គឺ ១ ដុល្លារប្រើបាន 10GB កម្រិតសេវា 4G និង 3G ដែលគ្របដណ្តប់ប្រមាណ ៨០% និង ៨៥% នៃចំនួនប្រជាជន។
ទី៥ ការប្រើប្រាស់បណ្តាញសង្គម គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២០ អ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួន ១០,៨ លានគណនី។
ទី៦ ឱកាសនៅក្នុងផ្នែក MSME ប្រទេសកម្ពុជាមានសហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) ប្រមាណ ៥០០,០០០ ក្នុងនោះ ៩៥% ជាអាជីវកម្មក្រៅផ្លូវការដែលមិនបានចុះបញ្ជី។ មានតែអាជីវកម្មមួយចំនួនតូចប៉ុណ្ណោះ បានចុះបញ្ជីត្រឹមត្រូវ៖ តូចបំផុត (០,០២%) តូច (៣,៨៩%) មធ្យម (២៤,១១%)៕