ក្រុមហ៊ុន​ថាមពល​ម៉ាឡេស៊ី​រំពឹងថា​នឹង​ទទួលបាន​កំណើន​អាជីវកម្ម​រឹងមាំពី​ទីផ្សារ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន PESTECH របស់​ម៉ាឡេស៊ី គេ​រំពឹងថា​នឹង​ទទួលបាន​កំណើន​អាជីវកម្ម​ពី​គម្រោងថ្មីៗ និង​ការរីកចម្រើន​នៃ​គម្រោង ដែលមាន​ស្រាប់ ទាំង​នៅ​កម្ពុជា និង​តំបន់​អាស៊ាន។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ The Malaysia Reserve នៅ​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ។

លោក Daniel Wong អ្នកវិភាគ​នៅឯ​ធនាគារ Hong Leong Investment Bank Bhd (HLIB) បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​Pestech មាន​ការបញ្ជាទិញ​យ៉ាងរឹងមាំ ដែលមាន​តម្លៃ២,២ពាន់​លាន​រីង​ហ្គី​ត នៅក្នុង​ដៃ ហើយនឹង​ទទួលបាន​ការដេញថ្លៃ​ចន្លោះ​ពី១ ពាន់​លាន​រីង​ហ្គី​ត ដល់១,២ពាន់​លាន​រីង​ហ្គី​ត។ (១រីង​ហ្គី​ត​ស្មើនឹង០,២៤ដុល្លារ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

HLIB រំពឹងថា ប្រាក់ចំណូល​ស្នូល​របស់ Pestech នឹង​កើនឡើង​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ប្រចាំឆ្នាំ (CAGR) ៣២,៧% សម្រាប់​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៣ ដោយសារ​ការរួមបញ្ចូល​គ្នា នៃ​ការចូលរួម​វិភាគទាន​គម្រោង​ថ្មី និង​ការ​ដំណើរការ​ធម្មតា​នៃ​គម្រោង​របស់ខ្លួន។

លោក Wong បាន​កត់សម្គាល់ថា ក្រុមហ៊ុន​នេះ មាន​សក្តានុពល​កំណើន​ខ្លាំង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​គម្រោង​ថាមពល​នៅ​អាស៊ាន ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក និង​អាជីវកម្ម Startup នៃ​ថាមពល​កកើត​ឡើងវិញ (RE) និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​យានយន្ត​អេ​ឡិច​ត្រូ​និ​ច (EV) ស្របតាម​ផែនការ​ថាមពល​ពណ៌​បៃតង របស់​ម៉ាឡេស៊ី និង​អាស៊ាន។

នៅក្នុង​គម្រោង RE និង EV បច្ចុប្បន្ននេះ​ក្រុមហ៊ុន Pestech មាន​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ទំហំ២០មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​រំពឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​នៅ​អាស៊ាន ដែលមាន​កម្លាំង៣៥ ជី​ហ្គា​វ៉ា​ត់ ដល់៤០ជី​ហ្គា​វ៉ា​ត់ នៃ​សមត្ថភាព​ផលិត​ថា​ម​ពេល​កកើត​ឡើងវិញ នៅត្រឹម​ឆ្នាំ២០២៥ ។

លោក Wong បាន​បន្ថែមថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន កំពុង​ពិភាក្សា​ជាមួយ​ភាគីផ្សេងៗសម្រាប់​ស្ថានីយ៍​សាក EV នៅក្នុង​អគារ​ពាណិជ្ជកម្ម ខុន​ដូ និង​តាម​បណ្តោយ​ផ្លូវ​ហាយ​វេ ដែលមាន​លក្ខណៈ​អំណោយ ជាមួយនឹង​គម្រោង​កាបូ​ន​ទាប ដែល​ត្រូវ​បានស្នើថ្មីៗនេះ​ដោយ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​បៃតង និង​ការផ្លាស់ប្តូរ​អាកាសធាតុ​របស់​ម៉ាឡេស៊ី ដើម្បី​ព​ន្លឿ​ន​ការអនុម័ត EV ជាតិ។

លោក Wong បាន​និយាយថា “ក្រុមហ៊ុន Pestech កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន Tenaga Nasional Bhd (TNB) និង​ការវិនិយោគ​ដ៏​សំខាន់​នៅ​ប្រទេស​កម្ពុជា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល” ។

ក្រុមហ៊ុន TNB កំពុង​ផ្តោតលើ​ការវិនិយោគ និង​ចែកចាយ (T&D) ដែលមាន​តម្លៃ២៨ពាន់​លាន​រីង​ហ្គី​ត សម្រាប់​ឆ្នាំ២០២១ ដល់២០២៣ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​រយៈពេល​វែង និង​ឆ្លើយ​នឹង​ការផ្គត់ផ្គង់​អគ្គិសនី​ម៉ាឡេស៊ី​នាពេល​អនាគត(MESI) 2.0 ។

លោក​បាន​ថ្លែងបន្តថា “ដូចគ្នានេះដែរ ប្រទេស​កម្ពុជា​នឹង​បន្ត​វិនិយោគ​យ៉ាងខ្លាំង​លើ T&D ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អគ្គិសនី​របស់ខ្លួន សម្រាប់៩០%នៃ​គ្រួសារ​នៅ​កម្ពុជា នៅ​ឆ្នាំ២០៣០ និង​បំពេញ​តាម​តម្រូវការ ដែល​បាន​ប៉ាន់ស្មាន​ទ្វេដង​នៃ​តម្រូវការ​ថាមពល​ខ្ពស់ និង​សមត្ថភាព​ផលិត​ថាមពល​នៅ​ឆ្នាំ២០៣០ ជាមួយនឹង​ការធ្វើសមាហរណកម្ម​ជាមួយ​ថាមពល​កកើត​ឡើងវិញ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here