ចំណេះដឹង​អាជីវកម្ម! តើ​កន្លែងធ្វើការ​រួម ឬ Coworking space មានគុណ​សម្បត្តិ​អ្វីខ្លះ?

ដោយៈ សាវុធ

ភ្នំពេញៈ កន្លែងធ្វើការ​រួម ឬ Coworking space កំពុង​ទទួលបាន​ប្រជាប្រិយភាព នៅ​ជុំវិញ​ពិភពលោក។ តើ​មូល​ហេតុអ្វី​បានជា​កន្លែងធ្វើការ​រួម ទាក់ទាញ​ប្រជាប្រិយភាព ជាពិសេស​ពី​សំណាក់​សហគ្រិន​និង​អ្នកធ្វើការ​ឯករាជ្យ?។

ទី១) ភាពបត់បែន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្ថប្រយោជន៍​ដ៏​ចំបង​នៃ​កន្លែងធ្វើការ​រួម គឺ​ភាពបត់បែន​របស់​វា។ អ្នក​អាច​ចំណាយពេល​ធ្វើការ ទៅតាម​ពេលវេលា​ដែល​អ្នក​ចង់់។ ជាទូទៅ ម៉ោង​ធ្វើការ​នៅឯ​ការិយាល័យ មាន​ខ្ទង់៧ ទៅ៨ម៉ោង តែ​សម្រាប់​កន្លែងធ្វើការ​រួម អ្នក​អាច​កំណត់​ម៉ោង​ធ្វើការ​តាមចិត្ត​របស់​អ្នក។

ក្រៅពីនេះ​កន្លែងធ្វើការ​រួម មាន​ជម្រើស​ការិយាល័យ​ជាច្រើន សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស​ដូចជា ប្រភេទ Hot Desks (ជម្រើស​ដែលមាន​តម្លៃ​សមរម្យ មាន​ភាពបត់បែន ងាយស្រួល​ប្ដូរ​ទីតាំង និង​ជួប​មនុស្សថ្មី) Private Office (ជម្រើស​សម្រាប់​អ្នក ដែល​ចង់បាន​ភាពស្ងប់ស្ងាត់​ប​ន្តិ​ច) Team Tables (ជម្រើស​សម្រាប់​អ្នកធ្វើការ​ជា​ក្រុម) និងផ្សេងៗទៀត។

ទី២) ការកសាង​បណ្ដាញ

ជាការ​ពិតណាស់ ការកសាង​បណ្ដាញ​មាន​សារៈសំខាន់ សម្រាប់​ការប្រកប​អាជីវកម្ម។ ជាមួយនឹង​កន្លែងធ្វើកា​រ​រួមគ្នា អ្នក​អាចបង្កើត​បណ្ដាញ​បាន​យ៉ាង​ងាយស្រួល ព្រោះ​អ្នកមាន​លទ្ធភាព​ជួប​មនុស្សប្លែកៗ ជាមួយនឹង​គំនិតផ្សេងៗ ដែល​អាចជួយ​បណ្ដុះ​គំនិត​របស់​អ្នក។

ទី៣) ស្ថានភាព​បែប​សហគម​ន៍

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ កន្លែងធ្វើការ​រួម​តែង​បង្កើត​កម្មវិធី​នានា ដើម្បីឱ្យ​សមាជិក​របស់ខ្លួន អាចបង្កើត​បណ្ដាញ​ទំនាក់ទំនង កសាង​មិត្តភាព និង​មានការ​ជំរុញ​លើកទឹកចិត្ត កាន់តែ​ខ្លាំងក្លា។ កម្មវិធី​ទាំងនោះ​អាចជា ពេលវេលា​បង្កើន​ភាព​រី​ករាយ ការធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន ការ​ញ៉ាំ​អាហារ​ជុំគ្នា ដើម្បី​រឹតចំណង​ទំនាក់ទំនង​ជាដើម។ កន្លែងធ្វើការ​រួម ជា​សហគមន៍​មួយ​របស់​អ្នក។

ទី៤) ការ​ផ្ចង់ស្មារតី​នឹងធឹង​ជាង​ធ្វើការ​ពី​ផ្ទះ

មនុស្ស​មួយចំនួន​ចូលចិត្ត​ធ្វើការ​ងារ​ពី​ផ្ទះ​តែម្ដង ជាពិសេស​សម្រាប់​អ្នកធ្វើការ​បែប​ឯករាជ្យ ព្រោះ​ពួកគេ​គិតថា វា​មាន​ភាពងាយស្រួល អាចធ្វើ​អ្វី​បាន​តាមចិត្ត។ ប៉ុន្តែ​វា​ពិបាក​ត្រង់​ថា ពួកគេ​អាច​ជួប​បញ្ហា​រំខានផ្សេងៗ ដូចជា ក្មេងៗឡូឡា អារម្មណ៍​ចង់​មើល​ទូរទស្សន៍ ការរំខាន​ពីស​ត្វ​ចិញ្ចឹម -ល-។

កន្លែងធ្វើការ​រួម ជា​ដំណោះស្រាយ​ដ៏​ល្អ ព្រោះ​វា​មាន​សមតុល្យ​រវាង​ការកម្សាន្ត​និង​ការធ្វើការ ហើយ​អ្នក​នឹងមិន​ខាត​ពេលវេលា​ឡើយ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here