រយៈពេល៨ខែកម្ពុជារកបានចំណូលពីការនាំចេញអង្ករចំនួន២៤៣លានដុល្លារអាមេរិក

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ​សរុប​ប្រមាណ​៣៩ម៉ឺន​តោន ​ត្រូវបាន​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន៥៤ ​ប្រទេស​ក្នុង​​រយៈពេល៨ខែ​ក្នុង​ឆ្នាំ​ ២០២២ នេះ ក្នុង​ទំហំ​ទឹកប្រាក់​ជិត២៤៣លាន​ដុល្លារ​។

របាយការណ៍បានបង្ហាញថា ទីផ្សារ​ចិន​នៅតែ​ឈរ​ជា​អ្នក​ទទួល​ការ​នាំចូល​លំដាប់​ទី​១ដដែល​។​

យោងតាម​របាយការណ៍​ ដែល​ចេញផ្សាយ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុ​ជានា​ដើមខែ​កញ្ញា​នេះ ក្នុង​រយៈពេល ៨ ​ខែ​នៃ​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ ទៅ​ក្រៅប្រទេស​សរុប៣៨៩,០០០​តោន ​កើន​ក្នុង​អាត្រា ១៣,២៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។ ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី​១ ដែល​ស្មើនឹង​អត្រា៤៦% បារាំង​នៅ​លំដាប់​ទី​២ ក្នុង​អត្រា១៥ភាគរយ ហើយ​ម៉ាឡេស៊ី​ឈរ​នៅ​លំដាប់​ទី​៣ ក្នុង​អត្រា៦% ព្រមទាំង​បណ្តា​ប្រទេស៥១ ​ផ្សេងទៀត​ក្នុង​ទ្វីបអាស៊ី អឺរ៉ុប និង​អា​ហ្វ្រិ​ក​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញ​អង្ករ​ដែល​កម្ពុជា ​សម្រេច​បាន​ចំនួន៣៨៩ពាន់​តោន ក្នុង​រយៈពេល៨​ខែ​នេះ បាន​កើន​ក្នុង​អត្រា១៣,២៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។​

របាយ​ការណ៍​ដដែល​បង្ហាញថា សម្រាប់​ទ្វីប​អឺ​រុ​ប កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​បណ្តា​ប្រទេស​ចំនួន២៦ ក្នុង​រង្វង់១៤១,៤៨៣​តោន គិត​ជា​ទឹកប្រាក់​សរុប៩៨,៧៤លាន​ដុល្លារ​។ ចំណែក​ក្នុង​ទ្វីបអាហ្វ្រិក​សរុប​ចំនួន៩ ​ប្រទេសមាន​ចំនួន១៣,៤៩២តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជាង១២,១២ លាន​ដុល្លារ​។ ​

លោក ​ថេ​ង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) បែរជា​យល់ឃើញថា ចំពោះ​ស្ថានភាព​ផលិត​ស្រូវ​អង្ករ​ នៅក្នុង​ស្រុក​គឺ​ស្ថិតក្នុង​ស្ថានភាពដុនដាប ដោយសារតែ​កត្តា​ប្រែប្រួល​អាកាសធាតុ ដែល​យាយី​រំខាន​ដល់​កសិករ​ដែល​តំបន់​ខ្លះ​។ លោក​បាន​គូសបញ្ជាក់​ទៀតថា បញ្ហា​ទឹកជំនន់ តំបន់​ខ្លះ​ជួប​បញ្ហា​គ្រោះរាំងស្ងួត ដោយហេតុ​ភាគច្រើន​ប្រជាកសិករ​ នៅ​ប្រកបការងារ​ស្រែ​ស្រូវ​នេះ​តាមបែប​ប្រពៃណី​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here