គម្រោងអចលទ្រព្យខ្នាតធំតម្លៃជាង៣ពាន់លានដុល្លារនឹងលេចរូបរាងឡើងនៅកណ្តាលទីក្រុងបាងកក

ដោយ: លាងហួរ

បាងកក: គម្រោងមេហ្គា “One Bangkok” ដែលមានតម្លៃ១២០ពាន់លានបាត (ប្រហែលជាង៣ពាន់លានដុល្លារ) នឹងក្លាយជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតធំដំបូងគេ នៅកណ្តាលទីក្រុងបាងកក ដែលមានស្តង់ដារការរចនាថ្មី។

គម្រោងដ៏ធំនេះមានផ្ទៃដី១០៤រ៉ៃ (ស្មើនឹង១៦,៦៤ហិកតា) ស្ថិតនៅកែងផ្លូវ Wireless និងរាមាទី៤ ដែលបង្កើតឡើងដោយក្រុមហ៊ុន Frasers Property Limited សហការជាមួយក្រុមហ៊ុនសំណង់ឈានមុខគេរបស់ប្រទេសគឺ Siam Cement Group (SCG)។

គម្រោងនេះមានគោលបំណងបង្កើតអគារការិយាល័យលំដាប់ខ្ពស់ សណ្ឋាគារ និងកន្លែងលក់រាយ ព្រមទាំងអគារលំនៅដ្ឋានប្រណិតៗ ដែលមានផ្ទៃដីសរុប១៦៦.៤០០ម៉ែត្រការ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្មីៗនេះ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីគ្រប់គ្រងគម្រោងដោយប្រើការអនុវត្តសំណង់ប្រកបដោយនិរន្តរភាពក្រោមសារាចរ  គោលការណ៍សេដ្ឋកិច្ចក្នុងបួនទិដ្ឋភាព ការប្រើប្រាស់ជញ្ជាំង ធ្វើពីបេតុងកែច្នៃពីគំនរគ្រឹះ ការប្រើប្រាស់របាំងសំឡេង Q-CON ដែលផលិតពីឥដ្ឋស្រាលកែច្នៃឡើងវិញ ការគ្រប់គ្រងកាកសំណល់ក្នុងកន្លែងសំណង់ និងការប្រែក្លាយកាកសំណល់អាហារទៅជាជី។

ក្រុមហ៊ុនទាំង២ Frasers Property និង SCG សង្ឃឹមថាកិច្ចសហប្រតិបត្តិការរបស់ពួកគេនឹងជួយលើកកំពស់ស្តង់ដារឧស្សាហកម្មសំណង់ ទាក់ទងនឹងនិរន្តរភាព ដែលអាចអនុវត្តបាន ចំពោះគម្រោងគ្រប់ខ្នាត។

លោក Panote Sirivadhanabhakdi នាយកប្រតិបត្តិគ្រុបនៃក្រុមហ៊ុន Frasers Property Limited បាននិយាយថាគម្រោង “One Bangkok” គឺជាស្នាដៃមួយរបស់ ក្រុមហ៊ុន Frasers Property ដែលខិតខំបង្កើតស្តង់ដារថ្មីក្នុងការរចនា និងនិរន្តរភាពសម្រាប់ទេសភាពអចលនទ្រព្យរបស់ប្រទេសថៃ។

លោកបានបន្ថែមថា យើងបានធ្វើការជាមួយក្រុមហ៊ុន SCG ដែលជាដៃគូយុទ្ធសាស្ត្ររបស់យើង ក្នុងការបង្កើតតម្លៃដល់គម្រោង ដោយដាក់មូលដ្ឋានគ្រឹះ សម្រាប់ការសាងសង់ប្រកបដោយនិរន្តរភាព ក្រោមគោលការណ៍សេដ្ឋកិច្ចរាងជារង្វង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here