កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង១៩លានដុល្លារក្នុងឆមាសទី១

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ នៅឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង១៩លានដុល្លារ។

របាយការណ៍ដដែលនេះបានឱ្យដឹងថា កាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន៩,៤៩៨,១៤៦ដុល្លារ កើនឡើង១៧ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ដោយឡែក ក្នុងត្រីមាសទី២ ឆ្នាំ២០២២កំពង់ផែនេះចំណូល បាន៩,៦៨៦,២៩៤ដុល្លារអាមេរិក កើនឡើង៤៥.៧៤%។ ចំណែកប្រាក់ចំណេញសុទ្ធ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ មានសរុបចំនួន៣,៧២៨,៥៩២ដុល្លារអាមេរិក។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាលកំពង់​ផែស្វ័យត្នក្រុងភ្នំពេញ លោក ហ៊ី បាវីបានមានប្រសាសន៍ឲ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់ លើការធ្វើទំនើបកម្មប្រតិបត្តិការ ឲ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែង ដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស និងបង្ខិតសេវាកម្មកំពង់ផែ ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ចូលរួមក្នុងសកម្ម​ភាពសង្គម និងសហគមន៍មូលដ្ឋាន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here