អតិផរណាក្នុងប្រទេសកូរ៉េខាងត្បូងរំពឹងធ្លាក់ចុះមកវិញ ក្នុងខែសីហានេះ

ដោយ: លាងហួរ

សេអ៊ូល: អតិផរណារបស់អ្នកប្រើប្រាស់កូរ៉េខាងត្បូង ត្រូវបានរំពឹងទុកថា នឹងធ្លាក់ចុះនៅក្នុងខែសីហានេះ បន្ទាប់ពីកើនឡើងរយៈពេល៦ខែ។ នេះបើយោងតាមការស្ទង់មតិ របស់ធនាគារកណ្តាលបានបង្ហាញ នៅថ្ងៃអង្គារនេះ ខណៈដែលការវាយតម្លៃរបស់ពួកគេ លើលក្ខខណ្ឌសេដ្ឋកិច្ចមានភាពប្រសើរឡើង។

ការរំពឹងទុកពីអតិផរណាជាមធ្យម សម្រាប់រយៈពេល១២ខែបន្ទាប់បានធ្លាក់ចុះមកត្រឹម៤,៣ភាគរយ នៅក្នុងខែសីហាពី៤,៧ភាគរយ នៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីការស្ទង់មតិប្រចាំខែរបស់អតិថិជនបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០០២។

ទន្ទឹមនឹងនេះ សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ (CSI) បានស្ទុះងើបឡើងវិញទៅ  ដល់៨៨,០នៅក្នុងខែសីហា ក្រោយពីធ្លាក់ចុះបីខែជាប់គ្នាមកត្រឹម៨៦,០ក្នុងខែកក្កដា ដែលជាកម្រិតទាបបំផុត ចាប់តាំងពីខែកញ្ញា២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរកឃើញនេះ កើតឡើងមុនពេលធនាគារកូរ៉េ នឹងសម្រេចចិត្តពីការផ្លាស់ប្តូរអត្រាការប្រាក់នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធនាគារកូរ៉េបានដំឡើងអត្រាការប្រាក់ដល់២,២៥ភាគរយនៅក្នុងខែកក្កដា។

សេដ្ឋកិច្ចធំជាងគេទីបួន នៅអាស៊ីរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះត្រូវបានគេរំពឹងថា នឹងមានសន្ទុះយឺតយ៉ាវនៅឆ្នាំនេះ ដោយសារហានិភ័យធ្លាក់ចុះចំពោះការនាំចេញ និងការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើងពីការធ្លាក់ចុះ នៃតម្រូវការសកល និងអត្រាការប្រាក់ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here