ក្រសួងហិរញ្ញវត្ថុជប៉ុនស្នើសុំថវិកា១៩៥ពាន់លានដុល្លារអាមេរិក សម្រាប់ផ្តល់សេវាបំណុល

ដោយ: លាងហួរ

តូក្យូ: កាសែត Yomiuri បានរាយការណ៍នៅថ្ងៃអង្គារ ទី២៣ ខែសីហានេះថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន គ្រោងនឹងស្នើរសុំថវិកាចំនួន២៦,៩ពាន់ពាន់លានយ៉េន(១៩៥,៥ពាន់លានដុល្លារ) សម្រាប់ការផ្តល់សេវាបំណុល ដែលចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ខាងមុខ។

កាសែត Yomiuri បានរាយការណ៍ថា ថវិកាស្នើឡើងនេះបានកើនឡើង១០,៩ភាគរយ ពីថវិកាសេវាបំណុលដំបូងសម្រាប់ឆ្នាំ២០២២នេះ។

ក្រសួងហិរញ្ញវត្ថុបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នោះទេ។

ការកើនឡើងនៃថ្លៃសេវាបំណុលជាតិ ឬការទូទាត់ការប្រាក់ និងការរំលស់បំណុលបានគូសបញ្ជាក់ ពីបន្ទុកបំណុលសាធារណៈដ៏ធ្ងន់បំផុតរបស់ ឧស្សាហកម្ម ដែលលើសពីទំហំសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន លើសពី២ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចំណាយលើសេវាបំណុល មានចំនួនច្រើនជាង២០ភាគរយ នៃការចំណាយថវិកាប្រចាំឆ្នាំរបស់ប្រទេសជប៉ុន ដែលធ្វើឱ្យវាក្លាយជាធាតុធំបំផុតទីពីរ បន្ទាប់ពីការចំណាយលើសន្តិសុខសង្គមកើនឡើង។

ដោយផ្អែកលើគម្រោងថវិការបស់រដ្ឋាភិបាល ក្រសួងរបស់ប្រទេសជប៉ុននឹងដាក់សំណើថវិកា របស់ពួកគេនៅចុងខែសីហានេះ សម្រាប់ការចរចាឆ្ពោះទៅរកសេចក្តីព្រាងការចងក្រងថវិកានៅចុងខែធ្នូ។

នៅក្រោមគម្រោងនេះ សំណើថវិកាសុខុមាលភាពអាចកើនឡើងដល់៥៦០ពាន់លានយ៉េន ដើម្បីជួយផ្តល់មូលនិធិ ដល់ការចំណាយសម្រាប់ជួយដល់ប្រជាជន ដែលមានវ័យចំណាស់របស់ខ្លួន ដែលស្មើនឹងមួយភាគបីនៃថវិកាប្រចាំឆ្នាំ ដែលមានតម្លៃប្រហែល១០៧ពាន់ពាន់លានយ៉េន៕

LEAVE A REPLY

Please enter your comment!
Please enter your name here