ប្រទេសថៃស្នើសុំកញ្ចប់ថវិកាបន្ថែមដើម្បីទាក់ទាញភ្ញៀវបរទេសបន្ថែមទៀត

ដោយ៖ ​​​​​​​​​លាងហួរ

បាងកក៖ ​​​​​​អាជ្ញាធរទេសចរណ៍ថៃគ្រោងនឹងស្នើសុំថវិកាចំនួន១លានបាត (ជិត៣ម៉ឺនដុល្លារអាមេរិក) ដើម្បីបង្កើនការមកដល់របស់ជនបរទេស ដើម្បីសម្រេចបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន១,៥ពាន់ពាន់លានបាតនៅឆ្នាំ២០២២នេះ។

ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះមានភ្ញៀវទេសចរបរទេសចំនួន៣,៣៣លាននាក់មកទស្សនាប្រទេសថៃ។
លោក Yuthasak Supasorn អភិបាលអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា លោកនឹងរង់ចាំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចបើកកិច្ចប្រជុំរបស់ខ្លួន ក្នុងអំឡុងពេល ដែលលោកនឹងដាក់សំណើសុំថវិកា​។

លោក Yuthasak បាននិយាយថាអាជ្ញាធរទេសចរណ៍ថៃនឹងត្រូវការប្រាក់ចំនួន១,០៣៥លានបាត ដើម្បីអនុវត្តវិធានការ ដែលគេហៅថា ” ការជម្រុញ” របស់ខ្លួន ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍ទាំងមូល ដូច្នេះគោលដៅប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន១,៥ពាន់ពាន់លានបាតនៅឆ្នាំនេះអាចសម្រេចបាន។

​លោក Yuthasak បានបន្តថា អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសចំនួន១០លាននាក់ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលបាន៨៤៤ពាន់លានបាត និងលើកទឹកចិត្តប្រជាជនថៃឱ្យធ្វើដំណើរ១៦០លាននាក់ ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមចំនួន៦៥៦ពាន់លានបាត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here