ស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជាពង្រឹងសមត្ថភាពគ្រប់គ្រងសាខា និងវិជ្ជាជីវៈ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានសិក្ខាសាលាថ្នាក់តំបន់សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ស្តីពីការពង្រឹងសមត្ថភាពគ្រប់គ្រងសាខា ប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ សម្រាប់តំបន់ទី៤។

សិក្ខាសាលានេះ ទទួលបានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ជាពិសេ​សក្រោមការដឹកនាំ និងចង្អុលចង្ហាញពី លោកម៉ែន ភក្តី ប្រធាននាយ​កដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ នៃធនាគារជាតិនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និង និរន្តរភាព នៃវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលវិស័យនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគោលដៅរួមចំណែកលើកស្ទួយ ដល់ពិពិធកម្មសេដ្ឋកិច្ច ការស្តារសេដ្ឋកិច្ចឡើងវិញ និងជម្រុញកំណើនសេដ្ឋកិច្ចប្រកប​ដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

សិក្ខាសាលារយៈពេលបីថ្ងៃកាលពីសប្តាហ៍មុននេះ មានការចូលរួមពីវាគ្មិនកិត្តិយសជាច្រើន ក្នុងការចែករម្លែកចំណេះ ជំនាញ និងបទពិសោធន៍ដឹកនាំ គ្រប់គ្រងសាខា ដែលអញ្ជើញមកពីធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគមមីក្រូហិរញ្ញវត្ថុ និង ការិយាល័យឥណទានកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះបានផ្តោតទៅលើចំណុចមួយចំនួនរួមមាន ទី ១. ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ ទី ២. ការស្តារឥណទានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ទី៣. ការលើកកំពស់គុណភាពសេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌ ទី៤. ការគ្រប់គ្រងប្រតិបត្តិការសាខាប្រកបដោយប្រសិទ្ធភាព ទី៥. យន្តការនៃការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ទី៦. ការចែករំលែកបទពិសោ​ធន៍ និងយុទ្ឋសាស្រ្តនៃការគ្រប់គ្រងដឹកនាំសាខាប្រកបដោយប្រសិទ្ធភាពនិងទី៧. កិច្ចការពារអតិថិជន និងការអនុវត្តន៍ទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here