ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា ជប៉ុនសម្រេចបានកំនើនជាង១២ភាគរយ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន សម្រេចបានប្រ​មាណ៧៧៨លានដុល្លារ កើនឡើងក្នុងអត្រា១២,៣ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​បានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅជប៉ុន៥ខែនេះ មានទំហំទឹក​ប្រាក់ជាង៤៦២លានដុល្លារ ដែលមានការកើនឡើងប្រមាណ១០,៣ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានជាង៤១៩លានដុល្លារ​។

ចំណែកការនាំចូលទំនិញពីជប៉ុនមកកម្ពុជា​វិញ មានទំហំប្រមាណ ៣១៦លានដុល្លារ មានការកើនឡើងក្នុងអត្រា១៥,៤ភាគរយ បើធៀបរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ជាង២៧៣លានដុល្លារកាលពីឆ្នាំមុន​។

ចំពោះប្រភេទមុខទំនិញដែលកម្ពុជា នាំចូលពីជប៉ុន មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងប្លាស្ទិក ជាដើម។ រីឯទំនិញដែលកម្ពុជានាំចេញទៅប្រទេសជប៉ុន មានផលិតផលស្បែក កាបូប ស្បែកជើង សម្លៀកបំពាក់​។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះទាំងស្ថានទូត ទាំងវិនិយោគិនជប៉ុន បានស្វះស្វែងចូលមកកម្ពុជាជាច្រើន ដើម្បីរកឱកាសវិនិយោគនៅកម្ពុជា។ លោកឧកញ៉ាបានឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម ក៏កំពុងជំរុញកិច្ចព្រមព្រៀងសេរីទ្វេភាគីផងដែរ ដែលនេះគឺជាចំណុចល្អសម្រាប់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here