អតីតមន្ដ្រីACUម្នាក់ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ

ដោយៈ សហសេវិក

ភ្នំពេញៈ អតីតមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ត្រូវបានសា​លា​ដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់២ឆ្នាំ ប៉ុន្ដែត្រូវអនុវត្តទោស៦ខែប៉ុណ្ណោះ ដោយទោសនៅសល់ត្រូវព្យួរ។

អតីតមន្ដ្រីអង្គភាពប្រឆាំងអំពើពុករលួយនេះ ឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសាតាមបញ្ញត្តិមាត្រា៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។

យោងតាមសេចក្តីប្រកាសរបស់អង្គភាព ប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មានភស្តុតាងជាបន្តបន្ទាប់ ព្រមទាំងស្ដាប់ចម្លើយរបស់ឈ្មោះទូច ទិត្យវឌ្ឍនា អាយុ ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្តពាក្យប្តឹង និងអន្ដរជាតិរួចមកអង្គភាពប្រឆាំង អំពើពុករលួយបានរកឃើញថា ជនរូបនេះ បានជាប់សង្ស័យបានប្រព្រឹត្តិល្មើស ដែលបញ្ញត្តិក្នុងមាត្រា៥៩២ (បទវីតិក្រុម) នៃក្រមព្រហ្មទណ្ឌនិងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here