ខេត្តកំពតចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន

ដោយៈគង់ ម៉ាលីនណា

កំពតៈ យុទ្ធនាការ “កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន” បានរៀបចំឡើងនៅផ្សារសាមគ្គី ក្រុងកំពត ខេត្តកំពត ក្រោមអធិបតីភាព លោកទូច វីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ដោយមានការចូលរួមពី លោកនៃ គង់ អភិបាលរង នៃគណៈអភិបាលខេត្តកំពត។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងដូចជា ទី១ ផ្សព្វផ្សាយជាផ្លូវការនូវចលនា ទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិក នៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក ទី២ ជំរុញ និងលើកទឹកចិត្តដល់អាជីវករ ឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន។

ទី៣ ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តក ដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។ តាមរយៈយុទ្ធនាការនេះ គណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថានជូនអ្នកចូលរួមក្នុងអង្គពិធី ពិសេសបានចុះចែកជូនដល់ ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារសាមគ្គី ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិក ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here