តម្លៃលំនៅដ្ឋាននៅទីក្រុងហុងកុងនឹងហក់ឡើងខ្ពស់ក្នុងពាក់កណ្តាល ត្រីមាសទី២នៃឆ្នាំ២០២២

ដោយ:លាងហួរ

ហុងកុង:លំនៅឋាននៅក្នុងទីក្រុងហុងកុង បន្តមានតម្លៃខ្ពស់ បំផុត បើ ទោះបីជាតម្លៃលំនៅដ្ឋាននេះ មានការធ្លាក់ចុះបន្តិចបន្តួចក្នុងឆមាសទី ១នៃ ឆ្នាំ២០២២នេះក៏ដោយ។

យោងតាមទីភ្នាក់ងារអចលទ្រព្យKnight Frankបានឱ្យដឹងថា ដោយសារតែស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩ នៅហុងកុងអាចគ្រប់គ្រងបាន ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី របស់ទីក្រុងហុងកុង បានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅហុងកុង ត្រូវបានគេរំពឹងថានឹងងើបឡើងវិញ ក្នុងពាក់កណ្តាលទី២នៃឆ្នាំ២០២២នេះ ខណ:ដែលតម្លៃលំនៅដ្ឋាន បានកើនឡើងពីចន្លោះ៣%ទៅ៥%ពេញមួយឆ្នាំ និងអាចឈានដល់តម្លៃខ្ពស់បំផុតមួយ កម្រិតបន្ថែមទៀត។

ទោះបីជាការវិនិយោគក្នុងវិស័យអចលទ្រព្យ នៅក្នុងទីក្រុងហុងកុងមានភាពប្រសើរឡើងវិញហើយក៏ដោយ ប៉ុន្តែការរឹតបន្តឹងបន្តឹងតាមច្រកព្រំដែនរវាងហុងកុងនិងចិនដីគោក និងបណ្តាប្រទេសដទៃទៀត នឹងធ្វើឱ្យកំណើនតម្លៃលំនៅដ្ឋានប្រណិត នឹងថយចុះមកនៅត្រឹម០-៣%ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែអតិថិជនមកពីចិនដីគោក និងបរទេសពិបាកចូលមកកាន់ទីក្រុងហុងកុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងហុងកុងអាចយកគម្រូតាមអាមេរិក ដោយដំឡើងអត្រាការប្រាក់ក្នុងពាក់កណ្តាលទី២ នៃឆ្នាំ២០២២នេះ ប៉ុន្តែអត្រាការប្រាក់ជាក់ស្តែងនឹងនៅតែទាបជាង២% ដែលការដំឡើងអត្រាការប្រាក់នេះ នឹងជះឥទ្ធិពលតិចតួចលើអំណាចទិញទាំងមូលនៃទីផ្សារ និងប៉ះពាល់ដល់អ្នកទិញផ្ទះដំបូងមួយចំនួនតូចតែប៉ុណ្ណោះ។

យើងរំពឹងថាបរិមាណប្រតិបត្តិការសរុប នឹងកើនឡើងដល់៥៥.០០០-៥៨.០០០យូនីតក្នុងឆ្នាំ២០២២ ជាមួយនឹងបរិមាណប្រតិបត្តិការបឋមមានចំនួន២៥% នៃចំនួនប្រតិបត្តិការសរុប។

ដោយសារតែការលក់ដីរបស់រដ្ឋាភិបាល ក្នុងពាក់កណ្តាលទី១ឆ្នាំ២០២២មានភាពយឺតយ៉ាវ បាននាំឱ្យប្រាក់ចំណូលពីការលក់ដីធ្លី ប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម៥០ -៧០ពាន់លានដុល្លារហុងកុង ខណៈ ដែលបុព្វលាភដីធ្លីត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៤០-៥០ពាន់លានដុល្លារហុងកុងសម្រាប់ឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here