Wing Master Agent ថ្មីមួយ បានបើកដំណើរការលើផ្លូវប៉ាស្ទ័រ ជាការបង្ខិតសេវាកាន់តែកៀកនឹងអតិថិជន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្នុងន័យបង្ខិតសេវាកម្មកាន់តែកៀក និងផ្តល់ភាពងាយស្រួ​លដល់អតិថិជន Wing Master Agent ថ្មីមួយ បានបើកការិយាល័យនៅផ្ទះលេខ៥៦ ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកង១ ខ័ណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

អ្នកស្រីហេង សុភារី អគ្គនាយិកាWing Master Agentបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ ពីបានបើកសម្ភោធសាខារបស់ខ្លួន នាព្រឹកថ្ងៃទី៦ មិថុនានេះថា ការសម្រេចបើកដំណើរការសេវាកម្មWing Master Agentនៅនេះ ដោយសារទីតាំងនេះ ជាទីតាំងសម្បូរអាជីវកម្មនានាជាច្រើនដូចជា ភោជនីយដ្ឋាន សាលារៀន ខុនដូ អាផាតម៉ិន ពិសេសជាតំបន់ដែលសម្បូរជនបរទេសរស់នៅ។

អ្នកស្រីប​ន្តថា Wing Master Agent មានភាពស្រដៀងគ្នា នឹងធនាគារនានាផងដែរ ដោយយើងមានសេវាកម្មដក ដាក់ប្រាក់ ការសម្របសម្រួលឥណទាន ផ្តល់សេវាកម្មសម្រួលបែបបទ និតិវិធីនានា ដើម្បីឲ្យអតិថិជនងាយស្រួលទទួលបានឥណទាន ពីធនាគារធំរបស់Wingផងដែរ។

អ្នកស្រីបានបន្តថា “អ្វីដែលWing Master Agentរបស់យើងផ្តល់សេវាកម្ម គឺបង្ខិតសេវាកម្មកៀកនឹងអតិថិជន ដោយអតិថិជនមិនចាំបាច់ទៅអង្គុយរង់ចាំយូរនៅធនាគារនោះទេ ពួកគេអាចទទួលបានសេវាកម្ម នៅសា​ខារបស់យើងបានលឿន និងងាយស្រួល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីហេង សុភារីបានបន្តទៀតថា ការបើកដំណើរការWing Master Agent គឺយើងជាអ្នកទទួលខុសត្រូវ លើកញ្ចប់ទឹកប្រាក់ឥណទាន ដែលអតិថិជនត្រូវការ និងការដាក់ ឬដកប្រាក់ធ្វើឡើងមិនកំណត់ចំនួនផងដែរ ប៉ុន្តែវាស្ថិតក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here