រយៈពេលពីរថ្ងៃ ក.ប.ប ដកហូតទំនិញខូចគុណភាព និងផុតកំណត់ក្នុងបរិមាណគួរឲ្យចង់សើច

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជ បានលើកឡើងថា គិតក្នុងរយៈពេល២ថ្ងៃ កាលពីសប្តាហ៍កន្លងទៅនេះ បានរកឃើញ និងដកហូតនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ (ហួសដឺឡេ) ប្រើប្រាស់ចំនួនប្រមាណ ២៧គីឡូក្រាម។


នៅក្នុងបណ្តាញសង្គមកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅ អគ្គនាយកដ្ឋាន ក.ប.ប. បានឲ្យដឹងថា ដើម្បីធានាថារាល់ទំនិញដែលបានដាក់លក់ជូនប្រជាពលរដ្ឋ នៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់លក់នៅតាមបណ្ដា ទីផ្សារគោលដៅផ្សេងៗគ្នា។

ប្រភពដដែល បានបញ្ជាក់ពីគោលបំណង នៃការត្រួតពិនិត្យនេះទៀតថា គឺដើម្បីទប់ស្កាត់ការចរាចរនូវទំនិញ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការបញ្ជាក់របស់ ក.ប.ប បានបន្ថែមថា យោងទៅតាមលទ្ធនៃផលការត្រួតពិនិត្យឃើញថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន២៧.១១គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូត និងធ្វើការពិន័យអន្តរការណ៍ទៅតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here