តម្លៃ Bitcoin ដាំក្បាលចុះដល់ទៅ៥០ភាគរយ​ ចាប់តាំងពីហក់ឡើងដល់កម្រិតកំពូលកាលពីខែវិច្ឆិកា

ដោយ៖ សុខុម

អន្តរជាតិ: តម្លៃរូបិប័ណ្ណឌីជីថល Bitcoin ដ៏ល្បីល្បាញបានបន្តដាំក្បាលចុះ កាលពីចុងសប្តាហ៍កន្លងទៅ  ដោយបានធ្លាក់ចុះមកនៅក្រោម៣៤.០០០ដុល្លារក្នុង១កាក់។ នេះបើយោងតាមអត្រាប្តូររូបិយប័ណ្ណឌីជីលអាមេរិក Coinbase។

ពេលនេះ តម្លៃរបស់ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះរហូតដល់ទៅ៥០ភាគរយ​ ចាប់តាំងពីហក់ឡើងដល់កម្រិតកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០២១។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះយ៉ាងខ្លាំង នូវតម្លៃរូបិយប័ណ្ណឌីជីថលនេះ កើតឡើងស្របពេលទីផ្សារភាគហ៊ុនជុំវិញពិភពលោកបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

នៅថ្ងៃច័ន្ទ ទី០៩ ខែឧសភានេះទីផ្សារមួយចំនួននៅអាស៊ី បានធ្លាក់ចុះជាថ្មីម្តងទៀត ដោយសន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុន Nikkei បានធ្លាក់ចុះប្រហែល២%។

 

រូបិយប័ណ្ណឌីជីថល Bitcoin មានចំណែករហូតដល់ទៅប្រមាណ១ភាគ៣ នៃទីផ្សាររូបិយប័ណ្ណឌីជីថល ដែលមានតម្លៃសរុប៦៥០ពាន់លានដុល្លារ។

 

Ethereum ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតទី២ ក្នុងពិភពលោក ក៏បានធ្លាក់ចុះតម្លៃផងដែរ ដោយធ្លាក់ចុះជាង១០%កាលពីសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here