ក្រុមហ៊ុនក្នុងស្រុកចំនួនពីរសហការគ្នាដើម្បីពង្រីកសក្តានុពលទីផ្សារបែប E- Commerce នៅកម្ពុជា

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកចំនួនពីរ បានចុះអនុស្សរណៈយោគយល់គ្នា(MOU)ដើម្បីឈានទៅពង្រីកកិច្ចសហការ ក្នុងគោលដៅលើកកំពស់ និងពង្រីកសក្តានុពលសម្រាប់ការចែកចាយទំនិញ តាមប្រព័ន្ឋពាណិជ្ជកម្មបែបE-Commerceនៅកម្ពុជា។


ពិធីចុះហត្ថាលេខានេះ ធ្វើឡើងរវាងលោក អ៊ុក តូរ៉ូណា អគ្គនាយកក្រុមហ៊ុន រ៉ូណា សុខលាង ខេមបូឌា ខូអិលធីឌី និង ផលិតផលឌឹហ៊ែរ អ័រគីដេ ប្រេន និងលោក មាស សង្វាត នាយកប្រតិបត្តិពាណិជ្ជកម្មអេឡិចត្រូ
និច ក្រុមហ៊ុន Phsar 121។

ក្រុមហ៊ុនRS (Cambodia) Co., Ltd & The Hair Orkide Brand និងPhsar121 E-commerce Platform គឺជាទីផ្សារឌីជីថល ដែលបង្កើតឡើងដោយកូនខ្មែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព៌តមានរួម របស់ក្រុមហ៊ុនទាំងពីរ កាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា គោលបំណងនៃការចុះ អនុស្សារណៈយោគយល់គ្នានេះ មានដូចជា ទី១ ពង្រីកការលក់ផលិតផល ឌឹហ៊ែរ អ័រគីដេ ប្រេន (The Hair Orkide brand) នៅលើ Phsar121 ដែលជាទីផ្សារអនឡាញ ដែលមានលក់ផលិតផលចំរុះគ្រប់មុខ។ ទី២ ដើម្បីជួយសម្រួលដល់ ការធ្វើចរាចរណ៍ការលក់ផលិតផល និងទំនុកចិត្តដល់អ្នកប្រើប្រាស់នៅក្នុងសហគមន៍ និងទីក្រុង ព្រមទាំងចែកចាយផលិតផលទៅទូទាំងប្រទេសតាមយុគសម័យថ្មីឌីជីថល។

ទី៣ ក្នុងគោលបំណងផ្តល់ជូនផលិតផល ដែលមានគុណភាព និងម៉ាកល្បីៗដល់អតិថិជន ក្នុងតម្លៃសមរម្យ និងសេវាកម្មរហ័សទាន់ចិត្ត តាមរយៈ Phsar121 E-commerce Platform។

លោកអ្នកអាចធ្វើការស្វែងរកផលិតផល ឌឹហ៊ែរអ័រគីដេ ប្រេន (The Hair Orkide brand) នៅលើកម្មវិធីទូរសព្ទ័ដៃ Phsar121ទាំង (IOS & Android) និងតាមរយៈវេបសាយ phsar121.com ។

ការចាប់ដៃគូ ហកាជាមួយ Phsar121 E-commerce Platform ដែលជាទីផ្សារឌីជីថលបង្កើតឡើងដោយកូនខ្មែរ នឹងជាចលករមួយ ដែលអាចពង្រីកទីផ្សារការលក់ តាមប្រពន្ធ័ទំនើបឌីជីថលតាមរយៈ Phsar121 E-commerce Platform បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here