ក្រុមហ៊ុនលំដាប់យក្សរបស់ថៃ ពង្រីកការវិនិយោគនៅកម្ពុជា ស្របពេលសេដ្ឋកិច្ចកម្ពុជាកើនឡើង

ដោយៈ ម៉ាលីនណា

ប្រទេសថៃៈ ក្រុមហ៊ុនប្រេងឥន្ធនៈលក់រាយ ដ៏ធំបំផុតរបស់ប្រទេសថៃ PTT មានគោលបំណងពង្រីកចំណូលរបស់ខ្លួន មុនពេលបង់ពន្ធប្រមាណ45ភាគរយនៅត្រឹមឆ្នាំ២០២៥ ដោយបង្កើនប្រាក់ចំណូលពីទីផ្សារក្រៅស្រុក។

ជាងនេះទៀត ក្រៅពីបន្ថែមស្ថានីយប្រេងឥន្ននៈ ព្រមទាំងហាងកាហ្វេ amazon នៅតំបន់អាស៊ី។

ក្រុមហ៊ុននេះ ចង់ពង្រីកផ្នែកអាជីវកម្មថ្មីបន្ថែមទៀត ដូចជា ភោជនីយដ្ឋានសរីរាង្គ ohkajhu ព្រមទាំងផ្តល់សេវាកម្មការដឹកជញ្ជូន និងសេវាឌីជីថលផងដែរ សម្រាប់បំរើអតិថិជន។ នេះបើតាមលោក Jiraphon Kawswat, ប្រធាន និង នាយកប្រតិបត្តិ PTT បញ្ជាក់បន្ថែមទៀត។

ក្រុមហ៊ុនរំពឹងថា បង្កើនប្រាក់ចំណូលមុនពេលបង់ពន្ធ២៨ភាគរយ នៅពាក់កណ្តាលឆ្នាំនេះ។ ការផ្សាយពាណិជ្ជកម្ម សម្រាប់ជំនួញក្រៅប្រទេស នឹងទាមទារចំណាយទុនរហូតដល់៦៥ភាគរយ នៃទុនបង្វិលប្រមាណ៧៤ ពាន់លានបាតសម្រាប់ឆ្នាំ២០២១ ទៅឆ្នាំ២០២៥។ លោកស្រី Jiraphon បានបន្ថែមទៀតថា ក្រុមហ៊ុន PTT នឹងកសាងស្ថានីយប្រេងឥន្ថនៈបន្ថែមទៀតចំនួន១៩២ នៅបណ្តាប្រទេសអាស៊ីមួយចំនួន ដូចជា ប្រទេស មីយ៉ាមា ប្រទេសឡាវ កម្ពុជា និងប្រទេសហ្វីលីពីន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាងនេះទៀត ក្រុមហ៊ុនឹងពង្រីកហាងកាហ្វេ Amazon តាមបណ្តាអាស៊ីមួយចំនួន ប្រមាណ៥៥២ហាង ដែលធ្វើអោយចំនួនសរុបកើនឡើងដល់៣៥៧៥ហាង។

អាជីវកម្មថ្មីនឹងផ្តល់អោយកាហ្វេ Amazon ក្នុងការពង្រឹងអាជីវកម្មលក់រាយ បន្ទាប់ពីទទួលសិទ្ធិ២២ភាគរយ នូវភោជនីយដ្ឋានសរីរាង្គ OhkaJhu កាលពីឆ្នាំមុន។

ជាងនេះទៀត ក្រុមហ៊ុន PTT បានបង្កើតការវិនិយោគ៤០ភាគរយ ជាមួយក្រុមហ៊ុន B’luebike ក្នុងការបង្កើតorbit Co ដើម្បីលើកកំពស់ បច្ចេកវិទ្យា និងសមត្ថភាពនិវានុវត្ត ក្នុងការអភិវឌ្ឍជំនួញឌីជីថល។

ក្រុមហ៊ុននេះ មានផែនការផ្គងផ្គង់រោងចក្រម្សៅនំបុ័ងផ្ទាល់ខ្លួន និងម ជ្ឍមណ្ឌលបែងចែកនៅក្នុងទីក្រុងអាយុធ្យាផងដែរ ។

បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PTT ប្រាក់ចំនូលបានកើនឡើង៤១ភាគរយ នៅត្រីមាសទីពីរ រហូតដល់១១៩ពាន់លានបាត ខណៈដែរប្រាក់ចំណួលបានកើនឡើង រហូតដល់១០.៦ភាគរយ នៅឆមាសទី១ ឆ្នាំ២០២១ រហួតដល់២៣៧ពាន់់បាត។

ជាងនេះទៀត ប្រាក់ចំណេញបានកើនឡើង៥០០ភាគរយ នៅត្រីមាសទីពីរ ឆ្នាំ២០២១ រហូតដល់៣២០០រយលានបាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here