កម្ពុជានឹងបើកការិយាល័យតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដានៅខែឧសភាខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា នឹងបើកការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ដែលការបោះឆ្នោតជ្រើសរើសតំណាងស្ថាប័ននេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ឧសភាខាងមុខនេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២៩ មេសាថា ការិយាល័័យសភាពាណិជ្ជកម្មនេះ ដើម្បីឲ្យសហគមន៍ខ្មែរនៅប្រទេសកាណាដា ពួកគាត់អាចចូលរួមផ្សព្វផ្សាយ ពីឱកាសពាណិជ្ជកម្ម ការវិនិយោគមកកាន់កម្ពុជា។

លោកឧកញ៉ាបានបន្តថា “ការបង្កើតនេះ ជាការពង្រីកឱកាសធុរកិច្ចមកកាន់កម្ពុជា ពិសេសឲ្យតំណាងការិយាល័យសភាពាណិជ្ជកម្ម បានយល់ដឹងពីច្បាប់វិនិយោគ ច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីឲ្យពួកគាត់ជួយផ្សព្វ​ផ្សាយឲ្យអ្នកវិនិយោគអន្តរជាតិ មកដាក់ទុនវិនិយោគនៅកម្ពុជា”។

លោកបន្តថា “នៅពេលដែលអ្នកវិនិយោគកាណាដា និងអន្តរជាតិផ្សេងៗទៀតចង់​យល់ដឹងពីបរិយាកាសវិនិយោគនៅកម្ពុជា ការិយាល័យសភាពាណិជ្ជកម្មនៅទីនោះអាចរៀបចំ និងសម្រួលមកកាន់សភាពាណិជ្ជកម្ម នៅភ្នំពេញផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here