បណ្ដាញសង្គម Facebook និង Instagram ត្រូវបានបិទទាំងស្រុងនៅក្នុងប្រទេសរុស្សី

ដោយ៖ សុផារី
អន្តរជាតិ៖ តុលាការក្រុងមូស្គូបានសម្រេចហាមឃាត់ Facebook និង Instagram ក្នុងប្រទេសរុស្ស៊ី ដោយដាក់ស្លាកក្រុមហ៊ុនមេនៃបណ្តាញសង្គមទាំងពីររបស់ក្រុមហ៊ុន Meta Platforms Inc. ថាជាបណ្ដាញសង្គម “ជ្រុលនិយម”។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២២ ខែមីនា បានឱ្យដឹងថា ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសរុស្ស៊ីបានឱ្យដឹងថា ពាក្យបណ្តឹងនេះមានគោល បំណង ការពារជនជាតិរុស្ស៊ីពី “ការរំលោភសិទ្ធិរបស់ពួកគេ”។

រដ្ឋអាជ្ញាបានឱ្យដឹងថា ក្រុមហ៊ុនMetaបានបំពានច្បាប់របស់ខ្លួន ដោយអនុញ្ញាតឱ្យមានការបង្ហោះនូវសុន្ទរកថាដ៏ឃោរឃៅចំពោះយោធារុស្ស៊ី ហើយបានព្រងើយកន្តើយចំពោះសំណើជាង៤៥០០សំណើ ដើម្បីលុបព័ត៌មានក្លែងក្លាយស្តីពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី និងអំពាវនាវឱ្យមានបាតុកម្មដោយគ្មានការអនុញ្ញាត។

សេចក្តីសម្រេចរបស់តុលាការនឹងចូលជាធរមានភ្លាមៗ ប៉ុន្តែនឹងមិនប៉ះពាល់ដល់កម្មវិធីផ្ញើសារ WhatsApp នោះទេ។

ក្រុមហ៊ុន Meta ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីផងដែរ ខណៈដែលការិយាល័យអគ្គព្រះរាជអាជ្ញានិងសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី បានចោទប្រកាន់ សហរដ្ឋអាមេរិកចំពោះសកម្មភាពដ៏ធំប្រឆាំងនឹងរុស្ស៊ីនិងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here