ដោយៈម៉ាលីនណា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថាសេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ហើយអាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។
សម្តេចតេជោបានមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការផ្លូវេះជាតិលេខ៣នាព្រឹកថ្ងៃទី២ មិនានេះ។ សម្តេចបានបន្តថា រុស្ស៉ី និងអ៊ុយក្រែន នឹងយោគយល់ចំពោះគោលជំហររបស់កម្ពុជា ហើយនឹងគ្មានការចាប់បង្ខំកម្ពុជា ឱ្យជ្រើសយកភាគីនេះឬភាគីនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក្លាយទៅជាការដាក់បន្ទុកបន្ថែមសម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈកំពុងញ៉ាំញីដោយជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ប្រសិនបើសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈានដល់ការប្រើនុយក្លេអ៊ែរ នោះអឺរ៉ុប រុស្ស៉ី និងអាមេរិកផង អាចនឹងខ្ទេចខ្ទី”។
ជាមួយគ្នានេះ សម្តេចនៅតែមានសុទិដ្ឋិនិយមថា រុស្ស៊ី និងអ៊ុយក្រែននៅតែមានពេលវេលា និងលទ្ឋភាពក្នុងការចចារបន្ថែមទៀត ដើម្បីបញ្ចប់វិបត្តិនេះ៕