កម្ពុជាកំពុងសាងសង់រោងចក្រអគ្គសនីចំនួន៨កន្លែង និងគ្រោងនាំចូលបន្ថែមពីប្រទេសឡាវ

ដោយ៖ សុផារី

ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រ និងវារីអគ្គសនីកំពុងដំណើរការចំនួន១០កន្លែង ហើយបាននិងកំពុងចំនួន៨កន្លែងបន្ថែម និងគ្រោងនាំចូលបន្ថែមអគ្គិសនីពីប្រទេសឡាវចំនួនជាង២០០០មេហ្គាវ៉ាត់។

នេះបើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបង្ហាញក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០២២ កម្ពុជានឹងដំឡើងថាមពលអគ្គិសនី រហូតដល់ ៣,១១៦.០២មេហ្គាវ៉ាត់ ស្មើនឹង៧៣.៣៧ភាគរយ ខណៈថាមពលអគ្គិសនីនាំចូលពីប្រទេសជិតខាងនឹងកើនឡើងដល់ ១,១៣០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២៦.៦៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញលក់អគ្គិសនី (PPA) ជាមួយក្រុមហ៊ុនជាច្រើន សម្រាប់គម្រោងផលិតអគ្គិសនី ហើយគម្រោងទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍផ្សេងៗគ្នា។

របាយការណ៍បានបន្តថា គម្រោងកំពុងផលិតអគ្គិសនីទាំងអស់នោះមានប្រើដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី កំពុងអនុវត្តនៅក្នុងខេត្តមួយចំនួន ក្នុងនោះមាន៖ ខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង បាត់ដំបង ស្វាយរៀង កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។

លោក យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ដើម្បីសម្រេចចក្ខុចវិស័យ ក្រសួងរ៉ែ និងថាមពល បានកំណត់ផែនការសកម្មភាពមួយចំនួនក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្នុងនោះមានការជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាព ផលិត បញ្ជូន ចែកចាយ និងការភ្ជាប់បណ្ដាញឱ្យអ្នកប្រើប្រាស់អគ្គសនី ឱ្យទាន់តាមផែនការកំណត់។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្តជំរុញការកែលម្អការផ្ដល់សេវាឱ្យអ្នកប្រើប្រាស់កាន់តែខ្លាំង ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់អគ្គិសនីមានគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យ រួមទាំងពង្រឹងយន្តការគ្រប់គ្រងការអភិវឌ្ឍ និងការផ្ដល់សេវាអគ្គិសនី ឱ្យរឹតែមានប្រសិទ្ធភាពជាដើម។

គិតមកត្រឹមចុងឆ្នាំ២០២១ តាមរបាយការណ៍ដដែលបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ ប្រភពផលិតអគ្គិសនីក្នុងស្រុកមានអានុភាព ៣០៣៣,០២មេហ្គាវ៉ាត់ ស្មើនឹង៧៥.៥៧% ខណៈការនាំចូលអគ្គិសនីមកពីប្រទេសជិតខាងមាន ៩៨០,៧៥មេហ្គាវ៉ាត់ ស្មើនឹង២៤.៤៣ភាគរយ។ ក្នុងនោះ ប្រភពពីប្រទេសថៃ មានចំនួន២៧៧,៣០មេហ្គាវ៉ាត់ វៀតណាម ៣៣២,៤៥មេហ្គាវ៉ាត់ និងឡាវ ៣៧១មេហ្គាវ៉ាត់។

ព្រំដែននៃអាជ្ញាបណ្ណដែលផ្តល់ដោយឱ្យអ្នកកាន់អាជ្ញាបណ្ណ ចែកចាយធ្វើការវិនិយោគ និងការអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងឯកជនមានចំនួន ១៤,១៥១ភូមិ ស្មើនឹង ៩៩.៨៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស ដោយក្នុងចំណោមភូមិទាំងអស់នេះ មានចំនួន៣៥០ភូមិ ស្មើនឹង ២.៤៧ភាគរយពុំទាន់មានខ្សែបណ្ដាញទៅដល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here