តម្លៃប្រេងឥន្ធនៈលក់រាយបន្តឡើងថ្លៃ រហូតដល់ចុងខែកុម្ភៈ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤.៧០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤.៤៥០រៀល ក្នុង១លីត្រ។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួង យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងត្រូវលក់៤.៨៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៦១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លា/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងចុះមក៤.៧០០ រៀល/ លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here