ក្រុមហ៊ុន Alibaba គ្រោងយកផលិតផលខ្មែរទៅលក់នៅលើទីផ្សារប្រទេសចិនតាមរយៈ App Lazada

ដោយៈ សុផារី

ភ្នំពេញៈ តំណាងក្រុមហ៊ុន Alibaba បង្ហាញពីបំណងក្នុងការនាំយកផលិតផលខ្មែរទៅបញ្ចូល និងដាក់លក់នៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈ App Lazada របស់ Alibaba Group។

ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន Alibaba Group តាមរយៈប្រព័ន្ធ Video ស្តីអំពី “កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Alibaba Group ជាមួយរាជរដ្ឋាភិបាលកម្ពុជា”នៅថ្ងៃទី២៨ ខែមករានេះ លោកឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមនៃកិច្ចសហការ រវាងក្រុមហ៊ុន Alibaba និងគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ ដែលមានក្រសួងនិងស្ថាប័នពាក់ព័ន្ធចំនួន១៧ជាសមាជិក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលមានភារកិច្ចត្រូវជួយស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សុង ជីងថាវ (Song Juntao) អគ្គលេខាធិការ eWTP នៃក្រុមហ៊ុន Alibaba របស់ប្រទេសចិន បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ហៅកាត់ថា eWTP គឺជាវេទិកាកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដែលមានសណ្ឋានជាពហុភាគី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមរយៈប្រព័ន្ធ Online។

លោកបន្តថា eWTP ត្រូវបានបង្កើតឡើង និងចាប់ដំណើរការពីឆ្នាំ២០១៦ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនAlibaba Group ហើយទទួលបានការគាំទ្រ ពីថ្នាក់ដឹកនាំនៃប្រទេស G20 ក្នុងឆ្នាំ២០១៦ លើសពីនេះ eWTP ត្រូវបានទទួលស្គាល់ដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេស ដែលមានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Alibaba។

eWTP នឹងធ្វើការជាមួយដៃគូក្នុងស្រុក និងបរទេសដើម្បីបង្កើតប ណ្តាញរចនាសម្ព័ន្ធ ឌីជីថលចំនួនបួន រួមមាន ប្រតិបត្តិការសកល ការដឹកជញ្ជូន ហិរញ្ញវត្ថុទូទាត់ និងបណ្តាញវេទិកាសេវាសាធារណៈ ស្វែងយល់ពីច្បាប់ថ្មីនៃពាណិជ្ជកម្មឌីជីថល តាមរយៈការអនុវត្តអាជីវកម្ម និងលើកកម្ពស់ពាណិជ្ជកម្ម តាមរយៈបច្ចេកវិទ្យាឌីជីថល និងកិច្ចសហប្រតិបត្តិការរួមបញ្ចូ​លការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងចីរភាព។

បច្ចុប្បន្ននេះ eWTP បានអនុវត្តន៍ នៅក្នុងប្រទេសចំនួន៦ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដែលនៅក្នុងទ្វីប អាស៊ី មាន ប្រទេសម៉ាឡេស៊ី និង ប្រទេសថៃ។ ចក្ខុវិស័យរបស់ eWTP ក្នុងការជួយប្រទេសដៃគូពង្រីកការនាំ ចេញ តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សបរិស្ថាន។
ក្រៅពីប្រទេសចិន ដែលបានប្រើប្រាស់គេហទំព័រ Alibaba.com ដែលជួយសហគ្រាសធុនតូច និងមធ្យមនាំចេញទៅជាង២០០ ប្រទេសជុំវិញពិភពលោក តាមរយៈអនឡាញ ហើយក្រុមហ៊ុនជិតមួយពាន់នៅម៉ាឡេស៊ី និងថៃ គឺជាសមាជិករបស់ក្រុមហ៊ុន Alibaba។

លើសពីនេះ ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រុមហ៊ុន Alibaba ក៏បានណែនាំគេហទំព័រ Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូ និកឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលបម្រើអតិថិជនចំនួន៦៥០លាននាក់ក្នុង៦ ប្រទេស រួមមានវៀតណាម (Lazada.vn) សិង្ហបុរី (Lazada.sg) ម៉ាឡេស៊ី (Lazada.com.my) ថៃ (Lazada.co.th) ហ្វីលីពីន (Lazada.com.ph) និងឥណ្ឌូនេស៊ី (Lazada.co.id)៕

LEAVE A REPLY

Please enter your comment!
Please enter your name here