សម្តេចតេជោហ៊ុន សែនស្នើឱ្យទីម័រខាងកើតជួយទិញអង្ករពីកម្ពុជា

ដោយៈ សុធារី

ភ្នំពេញៈ ក្នុងជំនួបជាមួយលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅថ្ងៃទី២៨ ខែមករា សម្ដេចតេជោបានស្នើសុំឱ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា។

សម្ដេចតេជោ ក៏បានស្នើសុំឱ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺការចាប់ផ្តើមលើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា។

សម្តេចតេជោក៏មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើតអាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវ ទាំងខាងឃ្លាំងស្តុកស្រូវ និងទាំងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់នាំចេញ ដើម្បីជាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិចារណាលើការផ្ដួចផ្ដើម ឱ្យមានកិច្ចសហប្រតិបត្តិការ ជាពិសេសពិនិត្យឱ្យមានកិច្ចសន្យា និងកិច្ចព្រមព្រៀងគាំពារវិនិយោគ រវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថាក្នុងឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាទទួលបានចំណូល ពីការនាំចេញអង្ករបានជាង៥២៧លានដុល្លារ ដោយបាននាំចេញចំនួន៦១៧,០៦៩តោន ថយចុះចំនួន ៧៣,៧៦០តោន ឬស្មើនឹង១០.៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ចំនួន៦៩០,៨២៩តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here