អ្នកឧកញ៉ា គិត ម៉េង ទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ក្នុងឆ្នាំ២០២២

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ អ្នកឧកញ៉ាគិតម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលភារៈជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានអាណត្តិថ្មី ក្នុងឆ្នាំ២០២២នេះ។

មានប្រសាសន៍នៅក្នុងពិធីទទួលតំណែងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ពីប្រុយណេ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២នេះបានឱ្យដឹងថា ការទទួលតំណែងជាប្រធានប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននាពេលនេះ ស្ថិតក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចអាស៊ាន និងពិភពលោកកំពុងប្រឈមផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ ដែលស្ថានភាពនេះតម្រូវឲ្យរដ្ឋសមាជិកអាស៊ានទាំងអស់ធ្វើការរួមគ្នាជាមួយវិស័យឯកជន ឱ្យកាន់តែជិតស្និទ្ធ និងកាន់តែខ្លាំងក្លាជាងមុន ឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ាគិត ម៉េងបានឱ្យដឹងថា ស្របតាមមូលបទរបស់រាជរដ្ឋាភិបាល អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានកំណត់ទិសដៅអាទិភាព និងកម្មវិធីចម្បងៗរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់មូលបទនេះ។

ក្នុងតំណែងជាប្រធានក្រុមប្រឹក្សាពិគ្រោះយល់ធុរកិច្ចអាស៊ាន អ្នកឧកញ៉ាប្តេជ្ញា ប្រឹងប្រែងបំផុតក្នុងនាមជាប្រធាន ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផល ឆ្ពោះទៅកាន់ជោគជ័យរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ។

អ្នកឧកញ៉ាចាត់ទុកថា ការធ្វើជាប្រធាននៃក្រុមប្រឹក្សានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជីវិត ហើយនេះជាលើកទី២ហើយ ដែលអ្នកឧកញ៉ាទទួលតំណែងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានក៏បានជំរុញឱ្យសមាជិកសភាពពាណិជ្ជកម្មទាំងអស់ត្រៀមខ្លួនក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រៀមខ្លួនក្នុងការជួបជាមួយវិនិយោគិនធុរជនអាស៊ានដែលមកពីប្រទេសក្នុងតំបន់ក្នុងការស្វែងរកដៃគូវិនិយោគនិងអាជីវកម្ម ដើម្បីជំរុញការវិនិយោគនិងសេដ្ឋកិច្ចរបស់កម្ពុជានៅពេលបន្តបន្ទាប់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here